អដ្ឋកថាឯកាសនិយត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 476

អបទានរបស់ព្រះឯកាសនិយត្ថេរ មានពាក្យផ្តើមថា វរុណោ នាម នាមេន ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើមកហើយ ក្នុងព្រះពុទ្ធអង្គ មុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមអត្ថទស្សី កើតជាស្តេចទេវតា ឈ្មោះ វរុណៈ ។ វរុណទេវតានោះ ឃើញព្រះមានព្រះភាគហើយ មានចិត្តជ្រះថ្លា មួយអន្លើដោយបរិវារចូលមកគាល់ បូជាដោយគ្រឿងក្រអូប និងកម្រងផ្កា ជាដើម និងដោយចម្រៀង ។ ក្នុងកាលដទៃអំពីកាលនោះមក កាលព្រះមាន ព្រះភាគបរិនិព្វានហើយ ស្តេចទេវតា មួយអន្លើដោយបរិវារទាំងនោះ បាននាំ គ្រឿងតន្រ្តីគ្រប់ប្រភេទ និងអ្នកសម្តែងតន្រ្តី មកធ្វើនូវការសម្តែងត្រង់ដើម មហាពោធិ៍របស់ព្រះមានព្រះភាគអង្គនោះ ដូចគ្នានឹងនៅក្នុងទីចំពោះព្រះភក្ត្រ ព្រះសម្ពុទ្ធដូច្នោះ ។ ដោយបុណ្យនោះ ស្តេចទេវតានោះ ចុតិអំពីទេវលោក នោះហើយ មកកើតក្នុងនិម្មានរតីទេវលោក ។ កាលស្តេចទេវតានោះបាន សោយសគ្គសម្បត្តិយ៉ាងនេះហើយ ចំណេរតមក បានកើតជាមនុស្ស ក្នុង ពួកមនុស្ស បានសោយចក្កពត្តិសម្បត្តិទៀត ។ ក្នុងពុទ្ធុប្បាទកាលនេះ កើត ក្នុងផ្ទះមានត្រកូល ដល់នូវភាពជាអ្នកដឹងក្តីហើយ ទើបបួសក្នុងសាសនា របស់ព្រះសាស្តា ។ ក្នុងកាលមិនយូរក៏បានសម្រេចជាព្រះអរហន្ត ។ ក្រោយ មក ព្រះថេរៈបានរពឫកដល់កម្មរបស់ខ្លួន ដឹងដល់កម្មនោះ តាមសេចក្តីពិត ហើយ កើតនូវសោមនស្ស កាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាល មុន ទើបពោលពាក្យថា វរុណោ នាម នាមេន ដូច្នេះជាដើម ។ ក្នុងពាក្យទាំងនោះ ភ្ជាប់សេចក្តីថា ក្នុងពេលដែលខ្ញុំបូជាព្រះពុទ្ធ និង ពោធិព្រឹក្ស ដើម្បីការត្រាស់ដឹងព្រមនោះ ខ្ញុំបានជាទេវតា ឈ្មោះវរុណ