អដ្ឋកថាសុវណ្ណបុប្ឆិយត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 480

អបទានរបស់ព្រះសុវណ្ណបុប្ផិយត្ថេរ មានពាក្យផ្តើមថា វិបស្សី នាម ភគវា ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុង កាលនៃព្រះមានព្រះភាគព្រះនាមវិបស្សី កើតជាភុម្មដ្ឋកទេវបុត្ត ក្នុងទីមួយ កន្លែង បានស្តាប់ធម៌របស់ព្រះមានព្រះភាគអង្គនោះហើយ មានចិត្តជ្រះថ្លា បូជាដោយផ្កា ៤ ទង ផ្កាទាំងនោះបានក្លាយជាពិតានមាស ផ្សាយទៅក្នុង អាកាស ។ រស្មីនៃមាស និងរស្មីនៃព្រះសរីរៈរបស់ព្រះពុទ្ធ រួមគ្នាជាពន្លឺតែ មួយ ក្លាយជាពន្លឺដ៏មហាសាល ។ ទេវបុត្តនោះ មានសេចក្តីជ្រះថ្លាពន់ពេក ត្រឡប់ទៅដល់វិមានរបស់ខ្លួនហើយ រពឫកដល់ជានិច្ច ដោយបុញ្ញកម្មនោះ ទេវបុត្តនោះអន្ទោលទៅក្នុងសុគតិទាំងឡាយ មានស្ថានសួគ៌ជាន់តុសតិជាដើម សោយទិព្វសម្បត្តិហើយ ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមានត្រកូល ដល់នូវភាពជាអ្នកដឹងក្តីហើយ ស្តាប់ព្រះធម្មទេសនារបស់ព្រះសាស្តា បាន បួសថ្វាយជីវិតក្នុងសាសនា មិនយូរបុន្មាន ក៏បានជាព្រះអរហន្ត ។ ក្នុងកាលតមក ព្រះថេរៈបានរពឫកដល់បុព្វកម្មរបស់ខ្លួន កើតសោមនស្ស កាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យ ថា វិបស្សី នាម ភគវា ដូច្នេះជាដើម ។ ពាក្យនោះ មានអត្ថតាមដែល ពោលហើយខាងដើមនោះឯង ។ បទថា បមោជ្ជំ ជនយិត្វាន សេចក្តីថា ញ៉ាំងបីតិដែលមានកម្លាំងឲ្យ កើតឡើងហើយ គឺឲ្យកើតនូវការពេញចិត្ត ការត្រេកអរ ដូចក្នុងប្រយោគថា សេចក្តីឆ្អែតចិត្ត សេចក្តីរីករាយ សេចក្តីសប្បាយ សេចក្តីស្រួល សេចក្តី ស្រស់ស្រាយ ការញញឹមញញែម ការបាននូវអំណរ ការអណ្តែតអណ្តូង សេចក្តីត្រេកអររបស់ចិត្តជាដើម