អដ្ឋកថាចិតកបូជកត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 484

អបទានរបស់ព្រះចិតកបូជកត្ថេរ មានពាក្យផ្តើមថា វសាមិ រាជាយតនេ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើមកហើយ ក្នុងព្រះពុទ្ធអង្គ មុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពដែល ខ្លួនកើត ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមសិខី កើតជារុក្ខទេវតា ត្រង់ ដើមកែស ក្នុងរវាងនោះ បានស្តាប់ធម៌រួមជាមួយពួកទេវតា ជ្រះថ្លាហើយ កាលព្រះមានព្រះភាគនិព្វានហើយ មួយអន្លើដោយបរិវារ នាំគ្នាកាន់គ្រឿង ក្រអូប ប្រទីប ធូបក្រអូប ផ្កា និងស្គរជាដើម ទៅកាន់ឈាបនដ្ឋានរបស់ ព្រះមានព្រះភាគ បូជាដោយប្រទីបជាដើម បូជាព្រះមានព្រះភាគអង្គនោះ ដោយតន្រ្តី និងគ្រឿងប្រគំច្រើនប្រភេទ ។ តាំងអំពីនោះមក កាលត្រឡប់ ចូលទៅកាន់វិមានរបស់ខ្លួន ក៏រពឫកដល់ព្រះមានព្រះភាគជានិច្ច ហាក់ដូចជា កំពុងថ្វាយបង្គំក្នុងទីចំពោះព្រះភក្ត្រ ។ ដោយបុណ្យនោះឯង រុក្ខទេវតានោះ មានចិត្តជ្រះថ្លា ចុតិចាកដើមកែស ទៅកើតក្នុងជាន់តុសិតជាដើម សោយ ទិព្វសម្បត្តិហើយ បន្ទាប់អំពីនោះ កើតក្នុងមនុស្ស សោយមនុស្សសម្បត្តិក ្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមានត្រកូល ដល់នូវភាពជាអ្នកដឹងក្តីហើយ មានចិត្តជ្រះថ្លាក្នុងព្រះមានព្រះភាគ ទើបបួសក្នុងសាសនារបស់ព្រះមាន ព្រះភាគ មិនយូរបុន្មាន ក៏បានជាព្រះអរហន្ត ។ ក្នុងកាលតមក ព្រះថេរៈរពឫកដល់បុព្វកម្មរបស់ខ្លួន កើតសោមនស្សក ាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យថា វសាមិ រាជាយតនេ ដូច្នេះជាដើម ។ បទថា រាជាយតនេ បានដល់ លំនៅរបស់ស្តេចទេវតា ។ ម្យ៉ាងទៀត ពាក្យថា រាជាយតន នោះ ជាឈ្មោះរបស់ដើមឈើ ។ បទថា បរិនិព្វុតេ ភគវតិ ភ្ជាប់សេចក្តីថា ក្នុងពេលរម្លត់ខន្ធបរិនិព្វ