អដ្ឋកថាពុទ្ធសញ្ញកត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 488

អបទានរបស់ព្រះពុទ្ធសញ្ញកត្ថេរ មានពាក្យផ្តើមថា យទា វិបស្សី លោកគ្គោ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុង កាលនៃព្រះមានព្រះភាគព្រះនាមវិបស្សី កើតជាទេវបុត្តក ្នុងភុម្មដ្ឋកវិមាន មួយកន្លែង ។ វេលានោះ ជាពេលដែលព្រះមានព្រះភាគព្រះនាមវិបស្សី ទ្រង់ដាក់នូវអាយុសង្ខារ កាលនោះ ម៉ឺននៃលោកធាតុទាំងមូល មួយអន្លើ ដោយសាគរ និងភ្នំ ក៏កើតការញាប់ញ័រខ្ទរខ្ទារ ។ គ្រានោះ សូម្បីវិមាន ទេវបុត្តនោះក៏ញាប់ញ័រដែរ ។ ខណៈនោះ ទេវបុត្តកើតសេចក្តីសង្ស័យ គិត ថា ផែនដីកម្រើក ព្រោះអ្វីហេតុហ្ន៎ ក៏ដឹងថា ព្រះពុទ្ធទ្រង់ដាក់នូវអាយុសង្ខារ ក៏កើតសេចក្តីសោក និងទោមនស្សដ៏ធំ ។ គ្រានោះ ស្តេចវេស្សវ័ណមហារាជ ក៏យាងមកលួងលោមទេវបុត្តនោះថា អ្នកកុំគិតថ្វីឡើយ ។ ដោយបុណ្យនោះ ទេវបុត្តនោះ ចុតិចាកភពនោះហើយ អន្ទោលទៅក្នុងទេវលោក និងមនុស្សលោក ។ ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមានត្រកូល ដល់នូវភាពជាអ្នកដឹង ក្តីហើយ ទើបលះឃរាវាស បួស មិនយូរប៉ុន្មាន ក៏បានជាព្រះអរហន្ត ។ ក្នុងកាលតមក ព្រះថេរៈរពឫកដល់បុព្វកម្មរបស់ខ្លួន កើតនូវសោមនស្សក ាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យថា យទា វិបស្សី លោកគ្គោ ដូច្នេះជាដើម ។ បទថា អាយុសង្ខារមោស្សជ្ជិ មាន វិគ្គហៈថា ឈ្មោះថា អាយុ ព្រោះគ្រប់គ្រងរក្សាសត្វទាំងឡាយដោយ ជុំវិញ ។