មគ្គសញ្ញកត្ថេរាបទានទី ៨
ក្បាលទី 60 · ទំព័រ 490
ពួកសាវ័ករបស់ព្រះពុទ្ធ ព្រះនាមបទុមុត្តរៈ ជាអ្នក ត្រាច់ទៅក្នុងព្រៃ វង្វេងគ្នាក្នុងព្រៃធំ ដូចជាមនុស្សខ្វាក់ ។ ពួកសាវ័ក ទាំងនោះ ជាបុត្តរបស់ព្រះមុនីនោះ វង្វេងក្នុងព្រៃធំ ក៏រពឫក នូវព្រះសម្ពុទ្ធបទុមុត្តរៈជានាយក ។ ខ្ញុំក៏ចុះចាកលំនៅ ដើរមកក្នុង សម្នាក់របស់ភិក្ខុ ហើយប្រាប់ផ្លូវផង ប្រគេនភោជនផង ដល់ សាវ័កទាំងនោះ ។ បពិត្រព្រះអង្គជាធំជាងសត្វជើងពីរ ទ្រង់ជា ច្បងក្នុងលោក ជានរាសភៈ ខ្ញុំមានអាយុ ៧ ឆ្នាំអំពីកំណើត ក៏ បានដល់នូវអរហត្ត ដោយកុសលកម្មនោះ ។ ក្នុងកប្បទី ៥០០ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ១២ ជាតិ ព្រះនាម សចក្ខុរាជដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះមគ្គសញ្ញកត្ថេរមានអាយុ បានសម្តែងហើយ នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។