អដ្ឋកថាបច្ចុបដ្ឋានសញ្ញកត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 495

បច្ចុបដ្ឋានសញ្ញកត្ថេរាបទាន អបទានរបស់ព្រះបច្ចុបដ្ឋានសញ្ញកត្ថេរ មានពាក្យផ្តើមថា អត្ថទស្សិម្ញិ សុគតេ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុង កាលនៃព្រះមានព្រះភាគព្រះនាមអត្ថទស្សី កើតក្នុងកំណើតយក្ស ព្រោះភាព ដែលមិនបានចូលគាល់ ក្នុងកាលដែលព្រះមានព្រះភាគគង់ព្រះជន្មនៅ ក្រោយ មក ព្រះមានព្រះភាគបរិនិព្វានហើយ យក្សនោះទទួលសេចក្តីសោកដ៏ពន្លឹក ។ ពិតហើយ កាលនោះ អគ្គសាវ័ករបស់ព្រះមានព្រះភាគអង្គនោះ ឈ្មោះថា សាគតៈ កាលទូន្មានយក្ស ទើបពោលថា ការបូជាព្រះសារីរិកធាតុរបស់ ព្រះមានព្រះភាគ រមែងមានផលច្រើន ដូចគ្នានឹងធ្វើការបូជាកាលព្រះមាន ព្រះភាគទ្រង់គង់ព្រះជន្មនៅ អំណាចនៃចិត្តជ្រះថ្លាក្នុងព្រះមានព្រះភាគ រមែង មានផលច្រើន ទើបដឹកនាំថា ចូរសាងព្រះស្តូបចុះ ទើបយក្សសាងព្រះស្តូប ។ កាលបូជាព្រះស្តូបនោះហើយ ចុតិចាកអត្តភាពនោះ បានសោយសគ្គសម្បត្តិក ្នុងទេវលោក និងចក្រពត្តិសម្បត្តិ ក្នុងមនុស្សលោកហើយ ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមានត្រកូលមួយកន្លែង ក្នុងសាវត្ថីនគរ ដល់នូវភាពជា អ្នកដឹងក្តីហើយ ជ្រះថ្លាក្នុងព្រះសាស្តា បួសហើយ មិនយូរបុន្មាន ក៏បានជា ។ ព្រះអរហន្ត ។ ក្នុងកាលតមក ព្រះថេរៈរពឫកដល់បុព្វកម្មរបស់ខ្លួន កើតសោមនស្សក ាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យថា អត្ថទស្សិម្ញិ សុគតេ ដូច្នេះជាដើម ។ ពាក្យទាំងអស់នោះ ខ្ញុំបានពោលហើយខាងដើមនោះឯង ។ ចំណែក ក្នុងបទថា យក្ខយោនឹ ឧបបជ្ជឹ នេះ មានវិគ្គហៈថា ឈ្មោះថា យក្ខ ព្រោះ រត់ដេញចាប់ស៊ីអ្នកស្រុករបស់ខ្ល