ជាតិបូជកត្ថេរាបទានទី ១០

ក្បាលទី 60 · ទំព័រ 497

កាលព្រះវិបស្សីទ្រង់ប្រសូត ពន្លឺដ៏ធំក៏កើតឡើង ទាំង ផែនដី សមុទ្ទ និងភ្នំ ក៏ញាប់ញ័រ ។ ពួកជនអ្នកទាយនិមិត្ត ( ហោរ ) បានទាយថា ព្រះសម្ពុទ្ធនឹងកើតឡើងក្នុងលោក ទ្រង់ ជាកំពូលសព្វសត្វ នឹងស្រង់ឡើងនូវប្រជុំជន ។ ខ្ញុំបានឮទំនាយ ពួកហោរហើយ ក៏ធ្វើនូវជាតិបូជា ( បូជាក្នុងថ្ងៃប្រសូត ) ជាតិបូជានេះ ឥតមានបូជាណាប្រហែលឡើយ ។ ខ្ញុំប្រមូលកុសល ធ្វើចិត្តរបស់ខ្លួនឲ្យជ្រះថ្លា លុះខ្ញុំធ្វើជាតិបូជាហើយ ក៏ធ្វើកាលកិរិយាក្នុងទីនោះ ។ ខ្ញុំចូលទៅកើតក្នុងកំណើតណាៗ ទោះបីជា ទេវតា ឬជាមនុស្ស តែងកន្លងលើសពួកសត្វទាំងអស់ នេះជា ផលនៃជាតិបូជា ។ ពួកស្រីមេនំ តែងបម្រើខ្ញុំ ទាំងជនដ៏សេស ក៏លុះអំណាចចិត្តរបស់ខ្ញុំ ជនទាំងអស់នោះ មិនអាចនឹងធ្វើខ្ញុំឲ្យ ក្រោធឡើយ នេះជាផលនៃជាតិបូជា ។ ក្នុងកប្បទី ៩១ អំពី កប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើបូជា ខ្ញុំមិន ដែលស្គាល់ទុគ្គតិ នេះជាផលនៃជាតិបូជា ។ ក្នុងកប្បទី ៣ អំពី កប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៣៤ ជាតិ ព្រះនាម សុបារិចរិយៈដូចគ្នា ទ្រង់ជាធំជាងជន មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះជាតិបូជកត្ថេរមានអាយុ បានសម្តែងហើយ នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។ ជាតិបូជកត្ថេរាបទាន ចប់ ឧទ្ទាន មហាបរិវារត្ថេរាបទាន ១ សុមង្គលត្ថេរាបទាន ១ សរណគមនិយត្ថេរាបទាន ១ ឯកាសនិយត្ថេរាបទាន ១ សុវណ្ណបុប្ផិយត្ថេរាបទាន ១ ចិតកបូជកត្ថេរាបទាន ពុទ្ធសញ្ញកត្ថេរាបទាន ១ មគ្គសញ្ញកត្ថេរាបទាន ១ បច្ចុបដ្ឋានសញ្ញកត្ថេរាបទាន ១ ជាតិបូជកត្ថេរ