អដ្ឋកថាជាតិបូជកត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 499

អបទានរបស់ព្រះជាតិបូជកត្ថេរ មានពាក្យផ្តើមថា ជាយំ តស្ស វិបស្សិស្ស ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុង កាលនៃព្រះមានព្រះភាគព្រះនាមវិបស្សី កុលបុត្តនោះ កើតក្នុងផ្ទះមាន ត្រកូល ដល់នូវភាពជាអ្នកដឹងក្តីហើយ បានឮពួកហោរាទាយលក្ខណៈរបស់ ព្រះវិបស្សីពោធិសត្វថា បានឮថា កុមារនេះនឹងបានជាព្រះពុទ្ធដ៏ប្រសើរជាង សត្វលោកទាំងអស់ នឹងជញ្ជូនសត្វចេញចាកសង្សារពិតប្រាកដ កាលបាន ឮហើយ ក៏បានធ្វើការបូជាព្រះមានព្រះភាគអង្គនោះ តាំងពីនៅកុមារ ដូចគ្នា នឹងធ្វើការបូជាដល់ព្រះពុទ្ធ ដូច្នោះ ។ តមក ក្នុងកាលជាខាងក្រោយ កាល ព្រះពោធិសត្វកន្លងវ័យ ៣ ដង គឺកាលជាទារក កាលជាកុមារ កាលបាន គ្រងរាជសម្បត្តិហើយ បានជាព្រះពុទ្ធតាមលំដាប់ ក៏ធ្វើការបូជារហូតមក លុះចុតិចាកអត្តភាពនោះ បានកើតក្នុងស្ថានសួគ៌ជាន់តុសិតជាដើម សោយ ទិព្វសុខហើយ ខាងក្រោយ បានកើតក្នុងមនុស្សជាស្តេចចក្រពត្តិជាដើម ក្នុង ពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមានត្រកូល ក្នុងកាលមានអាយុបាន ៧ ឬ ៨ ឆ្នាំ ជ្រះថ្លាក្នុងព្រះមានព្រះភាគ បួសហើយ ចម្រើនវិបស្សនា មិនយូរបុន្មាន ក៏បានជាព្រះអរហន្ត ។ ក្នុងកាលតមក ព្រះថេរៈរពឫកដល់បុព្វកម្មរបស់ខ្លួន កើតសោមនស្សក ាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យថា ជាយំ តស្ស វិបស្សិស្ស ដូច្នេះជាដើម ។ ពាក្យទាំងអស់នោះ ខ្ញុំបានពោល ហើយខាងដើមនោះឯង ។ ក្នុងបទថា នេមិត្តានំ សុណិត្វាន នេះ មានវិគ្គហៈថា ឈ្មោះថា នេមិត្តា ព្រោះដឹងនិមិត្ត គឺហេតុការណ៍ បានដល់ ហេតុដែលឲ្យកើតសេចក្តី សុខ និងសេចក្