បុប្ផថូបិយត្ថេរាបទានទី ២

ក្បាលទី 60 · ទំព័រ 505

មានភ្នំ ១ ឈ្មោះកុក្កុរៈ នៅជិតព្រៃហិមពាន្ត ព្រាហ្មណ៍ អ្នកដល់នូវត្រើយនៃមន្ត ( គឺខ្ញុំនេះឯង ) តែងអាស្រ័យនៅចំ កណ្តាលភ្នំនោះ ។ មានសិស្ស ៥០០០ នាក់ ចោមរោមខ្ញុំសព្វៗ កាល សិស្សទាំងនោះ ក្រោកឡើងមុនផង ជាអ្នកក្លៀវក្លាក្នុង មន្តទាំងឡាយផង ( ប្រឹក្សាគ្នាថា ) ព្រះសម្ពុទ្ធត្រាស់ហើយក្នុង លោក អ្នកទាំងឡាយ ចូរដឹងច្បាស់នូវព្រះសម្ពុទ្ធនោះថា ជា បុគ្គលប្រសើររបស់យើងទាំងឡាយ ព្រះសម្ពុទ្ធនោះ ទ្រង់មាន ព្យញ្ជនៈ ៨០ មានលក្ខណៈដ៏ប្រសើរ ៣២ ព្រះជិនស្រីដ៏ប្រសើរ មានរស្មីមួយព្យាម តែងរុងរឿងដូចព្រះអាទិត្យ ។ ព្រាហ្មណ៍ អ្នកដល់នូវត្រើយនៃមន្ត គឺខ្ញុំនេះឯង លុះឮពាក្យរបស់សិស្ស ហើយ ក៏ចេញអំពីអាស្រម សួររកទិសថា ព្រះលោកនាយក មានព្យាយាមធំ ស្តេចគង់នៅក្នុងប្រទេសណា ។ លុះខ្ញុំបានឃើញ ព្រះជិនស្រីអង្គនោះ មិនមានបុគ្គលប្រៀបផ្ទឹមហើយ ក៏បាន នមស្ការ ខ្ញុំមានចិត្តអណ្តែតឡើង មានចិត្តរីករាយ បូជាចំពោះ ព្រះតថាគតនោះ ។ ខ្ញុំបបួលសិស្សថា នែសិស្សទាំងឡាយ អ្នកចូរ មក ពួកយើងនឹងទៅគាល់ព្រះតថាគត យើងនឹងថ្វាយបង្គំ ព្រះបាទទាំងគូ របស់ព្រះសាស្តា ហើយស្តាប់នូវពាក្យប្រៀន ប្រដៅរបស់ព្រះជិនស្រី ។ ខ្ញុំតែម្នាក់ឯង ចេញទៅ ខ្ញុំមានជំងឺ ត្រូវជំងឺបៀតបៀន ក៏ដើរទៅ ប្រុងនឹងដេកក្រោមដើមឈើ ។ ខ្ញុំប្រជុំពួកសិស្សទាំងអស់ ហើយបានសួរអំពីព្រះតថាគតនឹង សិស្សទាំងនោះថា គុណរបស់ព្រះលោកនាថ ទ្រង់មានប្រាជ្ញាដ៏ ក្រៃលែង តើដូចម្តេច ។ ពួកសិស្សទាំងនោះ ដែលខ្ញុំសួរហើយក៏ ព្យាករសម្តែងអំពីព្រះពុទ្ធដ៏ប្រសើរនោះ ដោយគោរពចំពោះ មុខខ្ញុំ តាមដែលគេបានឃើញ ។