អដ្ឋកថាបុប្ផថូបិយត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 508

អបទានរបស់ព្រះបុប្ផថូបិយត្ថេរ មានពាក្យផ្តើមថា ហិមវន្តស្សាវិទូរេ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុង កាលនៃព្រះមានព្រះភាគព្រះនាមវិបស្សី កុលបុត្តនេះ កើតក្នុងត្រកូល ព្រាហ្មណ៍ ដល់នូវភាពជាអ្នកដឹងក្តីហើយ សិក្សាសិប្បៈប្រចាំត្រកូល មិន ឃើញសារៈក្នុងសិប្បៈនោះ ខ្លួនឯង មួយអន្លើដោយសិស្ស ៥០០០ នាក់ នាំគ្នាលះផ្ទះធ្វើដំណើរទៅកាន់ព្រៃហិមពាន្ត ធ្វើអភិញ្ញា ៥ និងសមាបត្តិ ៨ ឲ្យកើតឡើងហើយ សាងបណ្ណសាលាអាស្រ័យនៅក្បែរភ្នំ ឈ្មោះកុក្កុរៈ ។ កាលនោះ បានដឹងថា ព្រះពុទ្ធកើតឡើងហើយ មានបំណងនឹងគាល់ព្រះមាន ព្រះភាគ មួយអន្លើដោយពួកសិស្ស តែត្រូវព្យាធិឯណានីមួយបៀតបៀន ទើប ចូលទៅកាន់បណ្ណសាលា បានជ្រាបអានុភាព និងលក្ខណៈរបស់ព្រះពុទ្ធអំពី សម្នាក់របស់សិស្សហើយ មានចិត្តជ្រះថ្លា ឲ្យពួកសិស្សនាំយកផ្កាច្រើន ប្រភេទ ដូចជាផ្កាចម្បា ផ្កាអសោក និងផ្កាតង្កៀបក្តាមជាដើម មកអំពី ហិមវន្តប្បទេស ហើយពូននូវព្រះស្តូប បូជានូវព្រះស្តូបដូចបូជាព្រះពុទ្ធ ធ្វើ មរណកាលហើយ កុលបុត្តនោះ ក៏បានចូលដល់ព្រហ្មលោក ។ លំដាប់នោះ ពួកសិស្សទាំងនោះ ក៏នាំគ្នាធ្វើឈាបនកិច្ច ហើយទៅ គាល់ព្រះពុទ្ធ ក្រាបទូលរឿងទាំងអស់ឲ្យទ្រង់ជ្រាប ។ លំដាប់នោះ ព្រះមាន ព្រះភាគ ទ្រង់ប្រមើលមើលដោយពុទ្ធចក្ខុ ក៏ទ្រង់ជ្រាបច្បាស់ដោយអនាគតំសញ្ញាណ ។ ក្នុងកាលតមក ក្នុងពុទ្ធុប្បាទកាលនេះ កុលបុត្តនោះ កើត ក្នុងផ្ទះមានត្រកូល ក្នុងនគរសាវត្ថី ដល់នូវភាពជាអ្នកដឹងក្តីហើយ ដោយ កម្លាំងនៃវាសនាដែលខ្លួនបានសន្សំមកក្នុងកាលមុន ទើបជ្រះថ្លាក្នុង