អដ្ឋកថាបាយសទាយកត្ថេរាបទាន
អបទានរបស់ព្រះបាយាសទាយកត្ថេរ មានពាក្យផ្តើមថា សុវណ្ណវណ្ណោ សម្ពុទ្ធោ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុង កាលនៃព្រះមានព្រះភាគព្រះនាមវិបស្សី បានកើតក្នុងផ្ទះមានត្រកូលមួយ កន្លែង ដែលសម្បូរដោយទ្រព្យសម្បត្តិ ដល់នូវភាពជាអ្នកដឹងក្តីហើយ នៅ គ្រប់គ្រងផ្ទះ សម្បូរដោយសម្បត្តិ ដូចជា ដំរី សេះ ប្រាក់ ធញ្ញជាតិ និង រតនៈ ៧ ប្រការជាដើម ដល់ព្រមដោយសទ្ធា ជឿកម្ម និងផលនៃកម្ម ប្រើ ឲ្យមនុស្សធ្វើនូវថាសមាសប្រមាណ ១ ពាន់ ហើយដាក់ទឹកដោះស្រស់ និង បាយាសរហូតពេញក្នុងថាស ១ ពាន់នោះ ហើយឲ្យកាន់យកថាសទាំងអស់ ទៅកាន់ព្រៃរកា សម័យនោះ ព្រះមានព្រះភាគព្រះនាមវិបស្សី ទ្រង់បញ្ចេញ រស្មីមានពណ៌ ៦ និម្មិតទីចង្រ្កមក្នុងអាកាសទ្រង់ចង្រ្កម ។ ចំណែកសេដ្ឋីនោះ ឃើញនូវភាពអស្ចារ្យនោះហើយ ជ្រះថ្លាក្រៃលែង ទើបដាក់ថាសទាំងអស់ចុះ ថ្វាយបង្គំហើយ ក្រាបទូលដើម្បីឲ្យទ្រង់ទទួល ។ លំដាប់នោះ ព្រះមាន ព្រះភាគ ទ្រង់ទទួលដើម្បីជាការអនុគ្រោះ កាលទ្រង់ទទួលហើយ ដើម្បីឲ្យ កុលបុត្តនោះកើតនូវសោមនស្ស ទើបទ្រង់សោយ មួយអន្លើដោយភិក្ខុសង្ឃ ប្រមាណ ១ ពាន់រូប ។ ភិក្ខុច្រើនពាន់រូបដទៃទៀត ឆាន់អាហារដែលសល់ អំពីនោះ មិនមានសេសសល់ឡើយ ។ ដោយបុណ្យនោះ កុលបុត្តនោះ បានអន្ទោលទៅក្នុងសុគតិភពទាំងឡាយ ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះ មានត្រកូល ដល់នូវភាពជាអ្នកដឹងក្តីហើយ មានសទ្ធាបួសហើយ មិនយូរ បុន្មាន ក៏បានជាព្រះអរហន្ត ។ ក្នុងកាលតមក ព្រះថេរៈពិចារណាដល់កុសលកម្មរបស់ខ្លួន រពឫកដល់ កុសលនោះ កើតនូវសោមនស្សក ាលប្រកាសអបទាន