សម្មុខាថវិកត្ថេរាបទានទី ៥
កាលដែលព្រះវិបស្សីទ្រង់ប្រសូត ខ្ញុំបានទាយនិមិត្តថា ព្រះពុទ្ធនឹងញ៉ាំងប្រជុំជន ក្នុងលោកឲ្យរលត់ទុក្ខ ។ កាលព្រះមាន ព្រះភាគអង្គណា ទ្រង់ប្រសូត លោកធាតុ ១ ម៉ឺន តែងញាប់ញ័រ ឥឡូវនេះ ព្រះមានព្រះភាគអង្គនោះ ជាសាស្តា ទ្រង់មាន បញ្ញាចក្ខុនឹងសម្តែងធម៌ ។ កាលព្រះមានព្រះភាគអង្គណា ទ្រង់ ប្រសូត ពន្លឺដ៏ធំក៏កើតប្រាកដ ឥឡូវនេះ ព្រះមានព្រះភាគអង្គ នោះ ជាសាស្តា ទ្រង់មានបញ្ញាចក្ខុនឹងសម្តែងធម៌ ។ កាលព្រះមាន ព្រះភាគអង្គណា ទ្រង់ប្រសូត ស្ទឹងទាំងឡាយមិនហូរ ឥឡូវនេះ ព្រះមានព្រះភាគអង្គនោះ ជាសាស្តា ទ្រង់មានបញ្ញាចក្ខុ នឹងសម្តែងធម៌ ។ កាលព្រះមានព្រះភាគអង្គណា ទ្រង់ប្រសូត ភ្លើងអវីចីមិនឆេះ ឥឡូវនេះ ព្រះមានព្រះភាគអង្គនោះ ជាសាស្តា ទ្រង់មានបញ្ញាចក្ខុ នឹងសម្តែងធម៌ កាលព្រះមានព្រះភាគអង្គណា ទ្រង់ប្រសូត ពួកសត្វស្លាបមិនហើរ ឥឡូវនេះ ព្រះមានព្រះភាគ អង្គនោះ ជាសាស្តា ទ្រង់មានបញ្ញាចក្ខុ នឹងសម្តែងធម៌ ។ កាល ព្រះមានព្រះភាគអង្គណា ទ្រង់ប្រសូត គំនរខ្យល់ មិនបក់ផាត់ ឥឡូវនេះ ព្រះមានព្រះភាគអង្គនោះ ជាសាស្តា ទ្រង់មានបញ្ញាចក្ខុ នឹងសម្តែងធម៌ ។ កាលព្រះមានព្រះភាគអង្គណា ទ្រង់ ប្រសូត ពួកកែវទាំងពួងក៏រុងរឿង ឥឡូវនេះ ព្រះមានព្រះភាគ អង្គនោះ ជាសាស្តា ទ្រង់មានចក្ខុនឹងសម្តែងធម៌ ។ កាលព្រះមាន ព្រះភាគអង្គណា ទ្រង់ប្រសូត ទ្រង់ឈានដើរបាន ៧ ជំហាន ឥឡូវនេះ ព្រះមានព្រះភាគអង្គនោះ ជាសាស្តា ទ្រង់មានបញ្ញាចក្ខុ នឹងសម្តែងធម៌ ។ ព្រះសម្ពុទ្ធ គ្រាន់តែទ្រង់ប្រសូតរួចភ្លាម ទ្រង់រមិលមើលសព្វទិស ទ្រង់បន្លឺនូវវាចាដ៏អង់អាច នេះជាធម្មតា របស់ព្រះពុទ្ធទាំងឡាយ ។