អដ្ឋកថាសម្មុខាថវិកត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 520

អបទានរបស់ព្រះសម្មុខាថវិកត្ថេរ មានពាក្យផ្តើមថា ជាយមានេ វិបស្សិម្ញិ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុង កាលនៃព្រះមានព្រះភាគព្រះនាមវិបស្សី កុលបុត្តនោះ កើតក្នុងត្រកូល ព្រាហ្មណ៍ លុះមានអាយុ ៧ ឆ្នាំ បានរៀនសិប្បៈប្រចាំត្រកូល ហើយគ្រប់គ្រង ផ្ទះ ។ កាលព្រះវិបស្សីពោធិសត្វកើតឡើងហើយ បានព្យាករលក្ខណៈ របស់ព្រះពុទ្ធគ្រប់ៗ អង្គ ដែលប្រាកដក្នុងគម្ពីរត្រៃវេទ និងលក្ខណៈរបស់ ព្រះវិបស្សីពោធិសត្វថា ទ្រង់នឹងបានជាព្រះពុទ្ធដល់ពួកជន មានព្រះរាជា ជាប្រធាន ធ្វើចិត្តមនុស្សទាំងឡាយឲ្យត្រជាក់ នឹងបានប្រកាសពាក្យសរសើរ ជាច្រើន ។ ដោយកុសលកម្មនោះ ទើបកុលបុត្តនោះ បានសោយកាមាវចរសម្បត្តិ ៦ ជាន់ នឹងបានសោយចក្កពត្តិសម្បត្តិក្នុងពួកមនុស្ស ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមានត្រកូល ដល់នូវភាពជាអ្នកដឹងក្តីហើយ មាន នូវសទ្ធា ទើបចេញបួស មិនយូរបុន្មានក៏បាន ជាព្រះអរហន្ត ។ ព្រះថេរៈបានប្រាកដឈ្មោះថា សម្មុខាថវិកត្ថេរតាមឈ្មោះកុសលដែល ធ្វើហើយ ។ ព្រះថេរៈរពឫកដល់បុព្វកម្មរបស់ខ្លួន កើតនូវសោមនស្ស កាល ប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យថា ជាយមានេ វិបស្សិម្ញិ ដូច្នេះជាដើម ។ ក្នុងគាថានោះមានអធិប្បាយថា កាលព្រះវិបស្សីសម្មាសម្ពុទ្ធកើតឡើង ហើយ គឺប្រសូតចាកគភ៌មាតា ខ្ញុំបានព្យាករ គឺប្រាប់និមិត្ត គឺហេតុដែលប្រាកដ គឺហេតុដែលនឹងបានជាព្រះពុទ្ធ បានដល់ បានធ្វើនូវភាពអស្ចារ្យជាច្រើនឲ្យ ប្រាកដ ។