កុសុមាសនិយត្ថេរាបទានទី ៦

ក្បាលទី 60 · ទំព័រ 522

គ្រានោះ ខ្ញុំបានកើតជាព្រាហ្មណ៍ នៅក្នុងក្រុងធញ្ញវតី ជាអ្នកឈ្លាសក្នុងគម្ពីរលក្ខណស្រាស្ត ឥតិហាស្រាស្ត ព្រមទាំង និឃណ្ឌុស្រាស្ត និងកេដុភស្រាស្ត ។ ជាអ្នកឈ្លាសក្នុងបទ ក្នុង វេយ្យាករណ៍ ក្នុងនិមិត្ត ចេះចប់ត្រៃវេទ បានបង្ញាញមន្តចំពោះពួកស ិស្ស ។ ខ្ញុំតម្កល់ផ្កាឧប្បល ៥ កម្រងលើខ្នង ខ្ញុំមានប្រាថ្នាដើម្បី បូជានូវគ្រឿងបូជា ក្នុងការជួបជុំបិតា និងមាតា ។ វេលានោះ ព្រះមានព្រះភាគ ព្រះនាមវិបស្សី ទ្រង់ជានរាសភៈ មានភិក្ខុសង្ឃ ចោមរោម ទ្រង់ញ៉ាំងទិសទាំងពួងឲ្យភ្លឺ ហើយស្តេចនិមន្តមក ។ ខ្ញុំបានក្រាលអាសនៈ ហើយនិមន្តព្រះមហាមុនី បានក្រាលផ្កានោះ ហើយ នាំព្រះអង្គហួសទៅកាន់ផ្ទះរបស់ខ្លួន ។ អាមិសណា ដែល ខ្ញុំបានតម្កល់ទុក មានក្នុងផ្ទះរបស់ខ្ញុំ ខ្ញុំជ្រះថ្លា បានថ្វាយអាមិស នោះ ចំពោះព្រះសម្ពុទ្ធ ដោយដៃរបស់ខ្លួន ។ ខ្ញុំដឹងនូវកាលដែល ព្រះសម្ពុទ្ធទ្រង់សោយរួចហើយក៏ បានថ្វាយផ្កាមួយក្តាប់ ព្រះ សព្វញ្ញូពុទ្ធ ធ្វើអនុមោទនារួចហើយ ឈមព្រះភក្ត្រទៅកាន់ទិស ឧត្តរ និមន្តចេញទៅ ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាល នោះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះ ជាផលនៃបុប្ផទាន ។ ក្នុងកប្បជាលំដាប់អំពីកប្បនេះ ខ្ញុំបានកើត ជាស្តេចចក្រពត្តិ ឈ្មោះវរទស្សនៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង អភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។