អដ្ឋកថាកុសុមាសនិយត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 524

អបទានរបស់ព្រះកុសុមាសនិយត្ថេរ មានពាក្យផ្តើមថា នគរេ ធញ្ញវតិយា ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុង កាលនៃព្រះមានព្រះភាគព្រះនាមវិបស្សី បានកើតក្នុងត្រកូលព្រាហ្មណ៍ ដល់ នូវភាពជាអ្នកដឹងក្តីហើយ ជាអ្នកមានទ្រព្យច្រើន មានភោគសម្បត្តិច្រើន រៀនចប់ត្រៃវេទ និងចប់សិល្ប៍ស្រាស្តរបស់ព្រាហ្មណ៍ ជាអ្នកឈ្លាសក្នុងលទ្ធិ របស់ខ្លួន និងរបស់អ្នកដទៃ មានបំណងបូជាមាតាបិតា ទើបដាក់បាច់ផ្កា ឈូក ៥ ក្តាប់ដាក់ក្បែរខ្លួន ហើយអង្គុយ បានឃើញព្រះមានព្រះភាគ ព្រះនាម វិបស្សី មានពួកភិក្ខុសង្ឃចោមរោម កំពុងយាងឆ្លងកាត់មក និងបាន ឃើញព្រះពុទ្ធរស្មីដ៏ក្រាស់ មានពណ៌ខៀវ និងពណ៌លឿងជាដើម មានចិត្ត ជ្រះថ្លា ទើបក្រាលអាសនៈ រោយនូវផ្កាទាំងនោះ លើអាសនៈនោះ ហើយ និមន្តព្រះមានព្រះភាគឲ្យគង់លើអាសនៈនោះ នាំយករបស់គួរទំពា និងគួរ បរិភោគទាំងអស់ក្នុងផ្ទះរបស់ខ្លួន ដែលត្រៀមដើម្បីមាតា មកថ្វាយព្រះមាន ព្រះភាគ មួយអន្លើដោយបរិវារឲ្យទ្រង់ឆ្អែតហើយ ដោយដៃរបស់ខ្លួន ។ ក្នុង កាលព្រះមានព្រះភាគឆាន់ស្រេចហើយ បានថ្វាយផ្កាឧប្បល ១ ក្តាប់ ។ កុលបុត្តនោះមានសោមនស្ស ដោយទាននោះ ទើបតាំងនូវសេចក្តីប្រាថ្នា ។ ចំណែកព្រះមានព្រះភាគ ទ្រង់ធ្វើអនុមោទនាហើយ ក៏ចៀសចេញទៅ ។ ដោយបុណ្យនោះ កុលបុត្តនោះ បានសោយសម្បត្តិទាំងពីរយ៉ាង គឺសគ្គសម្បត្តិ និងមនុស្សសម្បត្តិ ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងត្រកូលមួយ កន្លែង ដែលសម្បូរដោយសម្បត្តិ ក្នុងក្រុងសាវត្ថី ដល់នូវភាពជាអ្នកដឹងក្តី ហើយ ចម្រើនរុងរឿងដោយភោគសម្បត្តិ និងយស ឃើញទោសក្ន