ផលទាយកត្ថេរាបទានទី ៧

ក្បាលទី 60 · ទំព័រ 527

ខ្ញុំជាអ្នកស្វាធ្យាយមន្ត ចងចាំមន្ត ចេះចប់ត្រៃវេទ នៅក្នុង អាស្រម ជិតព្រៃហិមពាន្ត ។ ការបូជាភ្លើងរបស់ខ្ញុំ តែងមាន ខ្ញុំដាក់ផ្លែឈូកទាំងឡាយក្នុងកញ្ចប់ ហើយព្យួរលើចុងឈើ ។ ព្រះលោក វិទូ ព្រះនាមបទុមុត្តរៈ ទ្រង់គួរទទួលនូវគ្រឿងបូជា ទ្រង់ មានប្រាថ្នានឹងស្រង់ខ្ញុំ ស្តេចនិមន្តទៅដើម្បីភិក្ខា ក៏ចូលមកកាន់ សម្នាក់នៃខ្ញុំ ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តសោមនស្ស បានថ្វាយ ផ្លែឈូកនោះចំពោះព្រះពុទ្ធ ព្រះសម្ពុទ្ធជាសាស្តា ទ្រង់មានវណ្ណៈ ដូចមាស ទ្រង់ញ៉ាំងបីតិខ្ញុំឲ្យកើត ទ្រង់នាំមកនូវសេចក្តីសុខដល់ ខ្ញុំក្នុងបច្ចុប្បន្ន គួរទទួលនូវគ្រឿងបូជា ទ្រង់ស្ថិតនៅនាអាកាស ហើយ សម្តែងគាថានេះថា កុលបុត្តនេះ នឹងមិនទៅកាន់ទុគ្គតិ អស់ ១ សែនកប្ប ដោយផលនៃការថ្វាយផ្លែឈូកនេះផង ដោយ ផលនៃការតម្កល់ទុកនូវចេតនានេះផង ។ ព្រោះកុសលមូលនោះ ឯង ខ្ញុំបានសោយសម្បត្តិទាំងឡាយ ហើយបានដល់នូវព្រះនិព្វាន ជាស្ថានមិនញាប់ញ័រ ខ្ញុំលះចោលការឈ្នះ និងការចាញ់ ។ ក្នុង កប្បទី ៧០០ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ឈ្មោះ សុមង្គលៈ ទ្រង់បរិបូណ៌ដោយកែវទាំង ៧ ប្រការ មានកម្លាំង ច្រើន ។ បដិសម្ភិទា៤ វិមោក្ខ៨ និងអភិញ្ញា៦នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះផលទាយកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។