អដ្ឋកថាផលទាយកត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 529

អបទានរបស់ព្រះផលទាយកត្ថេរ មានពាក្យផ្តើមថា អជ្ឈាយកោ មន្តធរោ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពដ៏ច្រើន ក្នុង កាលនៃព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ កុលបុត្តនោះ កើតក្នុងត្រកូល ព្រាហ្មណ៍ ដល់នូវភាពជាអ្នកដឹងក្តីហើយ សិក្សាចប់សិប្បៈប្រចាំត្រកូល មានត្រៃវេទជាដើម ជាអាចារ្យរបស់ពួកព្រាហ្មណ៍ច្រើនពាន់នាក់ មើលមិន ឃើញទីបំផុតនៃសិប្បៈទាំងឡាយរបស់ព្រាហ្មណ៍ និងមើលមិនឃើញសារៈ ក្នុងសិប្បៈនោះ ទើបលះឃរាវាស បួសជាឥសី ហើយសាងអាស្រមក្នុង ទីមិនឆ្ងាយអំពីហិមវន្តប្បទេស ជាមួយពួកសិស្ស ។ ក្នុងសម័យនោះ ព្រះមាន ព្រះភាគព្រះនាមបទុមុត្តរៈយាងទៅភិក្ខាចារ ដល់ប្រទេសនោះ ដើម្បី ទ្រង់អនុគ្រោះកុលបុត្តនោះ តាបសនោះបានឃើញព្រះមានព្រះភាគហើយ មានចិត្តជ្រះថ្លា បានថ្វាយគ្រាប់ឈូកដែលមានរសឆ្ងាញ់ ដែលខ្ចប់ទុកក្នុង កញ្ចប់ ព្យួរត្រង់ចុងឈើដើម្បីខ្លួន មួយអន្លើដោយទឹកឃ្មុំ ។ ព្រះមានព្រះភាគ ទ្រង់សោយក្នុងខណៈដែលកុលបុត្តនោះកំពុងមើលនោះឯង ដើម្បីឲ្យកើត សោមនស្ស ហើយប្រថាប់ឈរក្នុងអាកាស ត្រាស់សម្តែងអានិសង្សនៃផល ទានហើយ ចៀសចេញទៅ ។ ដោយបុណ្យនោះ កុលបុត្តនោះ អន្ទោល ទៅក្នុងទេវតា និងមនុស្សទាំងឡាយ បានសោយសម្បត្តិទាំងពីរ ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមានត្រកូលមួយកន្លែង ដែលសម្បូរដោយសម្បត្តិ លុះអាយុបាន ៧ ឆ្នាំ ក៏សម្រេចអរហត្ត រពឫកដល់កុសលកម្មដែលខ្លួនធ្វើ ក្នុងកាលមុន កើតនូវសោមនស្ស កាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុង កាលមុន ទើបពោលពាក្យថា អជ្ឈាយកោ មន្តធរោ ដូច្នេះជាដើម ។