ញាណសញ្ញកត្ថេរាបទានទី ៨

ក្បាលទី 60 · ទំព័រ 532

ខ្ញុំនៅនាភ្នំហិមពាន្ត ឃើញផ្នូកខ្សាច់ដ៏ល្អក្នុងចន្លោះភ្នំ ខ្ញុំ រពឫកនូវព្រះសម្ពុទ្ធដ៏ប្រសើរថា ការប្រៀបធៀបក្នុងញាណ ( របស់ ព្រះសាស្តា ) មិនមានឡើយ សង្រ្គាមរបស់ព្រះសាស្តា ក៏មិន មានដែរ ព្រះសាស្តាបានជ្រាបនូវធម៌ទាំងពួង ទ្រង់ស៊ប់សួនដោយ ញាណ ។ បពិត្រព្រះអង្គ ជាបុរសអាជានេយ្យ ខ្ញុំសូមថ្វាយបង្គំ ចំពោះព្រះអង្គ បពិត្រព្រះអង្គជាបុរសដ៏ឧត្តម ខ្ញុំសូមថ្វាយបង្គំ ព្រះអង្គ សភាពដទៃ ស្មើដោយញាណរបស់ព្រះអង្គមិនមានឡើយ មានតែញាណរបស់ព្រះអង្គ ទើបឧត្តមជាកំណត់ ។ ខ្ញុំញ៉ាំងចិត្ត ឲ្យជ្រះថ្លា ក្នុងញាណហើយ ក៏បានទៅរីករាយក្នុងស្ថានសួគ៌ អស់ ១ កប្ប ខ្ញុំបានកសាងកុសលក្នុងកប្បដ៏សេស ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបាននូវសេចក្តី សម្គាល់ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃសេចក្តីសម្គាល់ ក្នុងញាណ ។ ក្នុងកប្បទី ៧៣ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេច ចក្រពត្តិ ១ ជាតិ ព្រះនាមបុឡិនបុប្ផិយៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះ សម្ពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះញាណសញ្ញកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។