អដ្ឋកថាញាណសញ្ញកត្ថេរាបទាន
អបទានរបស់ព្រះញាណសញ្ញកត្ថេរ មានពាក្យផ្តើមថា បព្វតេ ហិមវន្តម្ហិ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានគ្រប់ភពដែលកើត ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមវិបស្សី កើតក្នុងផ្ទះមានត្រកូល ចម្រើន វ័យហើយ លះឃរាវាសចេញបួសជាតាបស សាងបណ្ណសាលា ក្នុងរវាង ភ្នំមិនឆ្ងាយអំពីភ្នំហិមពាន្ត ធ្វើអភិញ្ញា ៥ និងសមាបត្តិ ៨ ឲ្យកើតឡើង ហើយ ។ ថ្ងៃមួយ សម្លឹងឃើញគំនរខ្សាច់ដែលបរិសុទ្ធ សស្អាត ទើបនឹក គិតសរសើរព្រះសម្ពុទ្ធ និងព្រះញាណរបស់ព្រះអង្គថា ព្រះពុទ្ធទាំងឡាយ ក៏បរិសុទ្ធយ៉ាងនេះ ព្រះញាណរបស់ព្រះពុទ្ធ ក៏បរិសុទ្ធដូចគ្នា ។ ដោយបុណ្យនោះ កុលបុត្តនោះ បានអន្ទោលទៅក្នុងទេវតា និងមនុស្ស ទាំងឡាយ ក្នុងពុទ្ធុប្បាទកាលនេះ មកកើតក្នុងផ្ទះមានត្រកូលមួយកន្លែង ដល់នូវភាពជាអ្នកដឹងក្តីហើយ បានបួសក្នុងព្រះសាសនា មិនយូរបុន្មាន ក៏ បានសម្រេចអរហត្ត រពឫកដល់បុណ្យដែលខ្លួនធ្វើក្នុងកាលមុន កើតសោម- នស្ស កាលប្រកាសអបទាន ទើបពោលពាក្យថា បព្វតេ ហិមវន្តម្ហិ ដូច្នេះ ជាដើម ។ បទថា បុលិនំ សោភនំ ទិស្វា មានវិគ្គហៈថា ឈ្មោះថា បុលិន ព្រោះប្រព្រឹត្តទៅពេញ បរិសុទ្ធស្អាត ដូចមានមនុស្សពូនឡើង អធិប្បាយថា ខ្ញុំបានឃើញផ្នូកខ្សាច់ដ៏ស្អាតហើយ បានរពឫកដល់ព្រះពុទ្ធដ៏ប្រសើរ ។ ពាក្យ ដ៏សេស មានអត្ថដឹងបានងាយហើយ ។