អដ្ឋកថាគន្ធបុប្ផិយត្ថេរាបទាន
អបទានរបស់ព្រះគន្ធបុប្ផិយត្ថេរ មានពាក្យផ្តើមថា សុវណ្ណវណ្ណោ សម្ពុទ្ធោ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ បានសន្សំបុណ្យទាំងឡាយហើយក្នុងជាតិជាច្រើន ក្នុងកាលនៃព្រះមានព្រះភាគ ព្រះនាមវិបស្សី កើតក្នុងផ្ទះមានត្រកូលមួយកន្លែង សម្បូរដោយគ្រឿង ឧបភោគ និងបរិភោគមិនខ្វះខាត ថ្ងៃមួយ បានឃើញព្រះមានព្រះភាគ ព្រះនាម វិបស្សី មួយអន្លើដោយគណៈសង្ឃ មានចិត្តជ្រះថ្លា បូជាដោយផ្កាទាំងឡាយ មានលាជជាគម្រប់ ៥ ។ ដោយចិត្តជ្រះថ្លានោះឯង កុលបុត្តនោះ តាំងនៅដរាបដល់អស់អាយុ ស្លាប់អំពីមនុស្សលោក ទៅកើតក្នុងទេវលោក បានសោយទិព្វសម្បត្តិ ក្នុងជាតិតមក កើតជាមនុស្ស សោយសម្បត្តិក្នុង មនុស្ស ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមានត្រកូលមួយកន្លែង មានសទ្ធា បួសហើយ មិនយូរបុន្មាន ក៏បានជាព្រះអរហន្ត ។ ថ្ងៃមួយ ព្រះថេរៈរពឫកដល់បុណ្យដែលបានបំពេញមកក្នុងកាលមុន កើតនូវសោមនស្សក ាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ដោយកុសលកម្មនេះ ទើបខ្ញុំបានដល់នូវព្រះនិព្វាន ទើបពោលពាក្យថា សុវណ្ណវណ្ណោ សម្ពុទ្ធោ ដូច្នេះជាដើម ។ ពាក្យទាំងអស់ មានអត្ថងាយ យល់ហើយ ព្រោះបានអធិប្បាយហើយខាងដើមនោះឯង ។