បទុមបូជកត្ថេរាបទានទី ១០
មានភ្នំ ១ ឈ្មោះគោតមៈ នៅព្រៃហិមពាន្ត ដេរដាស ដោយឈើផ្សេងៗ ជាទីអាស្រ័យនៅនៃពួកភូតច្រើន ។ ខ្ញុំបាន សាងអាស្រមត្រង់កណ្តាលភ្នំនោះ មានពួកសិស្សចោមរោម តែងនៅក្នុងអាស្រម ( ខ្ញុំបបួលពួកសិស្សថា ) សូមពួកសិស្ស មកកាន់សម្នាក់យើង សូមពួកសិស្សនាំផ្កាឈូកមកឲ្យយើងៗ នឹងធ្វើពុទ្ធបូជា ចំពោះព្រះពុទ្ធជាតាទិបុគ្គល ទ្រង់ប្រសើរជាងសត្វ ជើងពីរ ។ ពួកសិស្សទាំងនោះ ទទួលពាក្យខ្ញុំថា យ៉ាងហ្នឹង ហើយៗ បានយកផ្កាឈូកមកឲ្យខ្ញុំ ខ្ញុំធ្វើនិមិត្តតាមទំនងដូច្នោះ ហើយ បានបង្អោនថ្វាយដល់ព្រះពុទ្ធជាម្ចាស់ ។ ក្នុងកាលនោះ ខ្ញុំបានប្រជុំពួកសិស្ស ហើយប្រៀនប្រដៅដោយប្រពៃថា អ្នកទាំងឡាយ ចូរកុំប្រមាទ សេចក្តីមិនប្រមាទ ជាគុណនាំមកនូវសេចក្តី សុខ ។ ខ្ញុំនោះ បានប្រៀនប្រដៅពួកសិស្ស ដែលជាអ្នកគួរដល់ ពាក្យនេះហើយ ខ្ញុំប្រកបក្នុងអប្បមាទគុណ ក៏បានធ្វើមរណកាល ក្នុងពេលនោះ ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែល ខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ ក្នុងកប្បទី ៥១ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាម ជលុត្តមៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំង ច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបាន ធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន ប្រតិបត្តិហើយ ។ បានឮថា បទុមបូជកត្ថេរមានអាយុ ទាំងឡាយនេះ ដោយប្រការដូច្នេះ ។ បទុមបូជកត្ថេរាបទាន ចប់ ឧទ្ទាន