អដ្ឋកថាបទុមបូជកត្ថេរាបទាន
អបទានរបស់ព្រះបទុមបូជកត្ថេរ មានពាក្យផ្តើមថា ហិមវន្តស្សាវិទូរេ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុង កាលនៃព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ កើតក្នុងត្រកូលព្រាហ្មណ៍ ដល់ នូវភាពជាអ្នកដឹងក្តីហើយ សម្រេចការសិក្សាក្នុងសិប្បៈប្រចាំត្រកូល មើល មិនឃើញសារៈក្នុងសិប្បៈនោះ មិនបានទទួលការទូន្មានប្រៀនប្រដៅ ព្រោះភាព ដែលខ្លួនកើតមុននៃការកើតឡើងរបស់ព្រះពុទ្ធ ទើបលះឃរាវាសភេទ បួសជាឥសី សាងអាស្រមអាស្រ័យភ្នំឈ្មោះគោតមកៈ ដែលនៅមិនឆ្ងាយ អំពីភ្នំហិមពាន្ត ធ្វើអភិញ្ញា ៥ និងសមាបត្តិ ៨ ឲ្យកើតឡើងហើយ នៅ ដោយសុខដែលកើតអំពីឈាននោះឯង ។ កាលនោះ ព្រះមានព្រះភាគ ព្រះនាមបទុមុត្តរៈ បានជាព្រះពុទ្ធហើយ ទ្រង់ជញ្ជូនសត្វទាំងឡាយចាក សង្សារ យាងទៅកាន់ហិមវន្តប្បទេស ដើម្បីអនុគ្រោះកុលបុត្តនោះ តាបស ឃើញព្រះមានព្រះភាគហើយ មានចិត្តជ្រះថ្លា ទើបឲ្យសិស្សរបស់ខ្លួនទាំងអស់ មកប្រជុំព្រមគ្នាហើយ ឲ្យសិស្សទាំងនោះ នាំយកផ្កាឈូកទាំងឡាយ មកបូជា ។ ដោយបុណ្យនោះ តាបសនោះអន្ទោលទៅក្នុងទេវតា និងមនុស្ស ទាំងឡាយ បានសោយសម្បត្តិទាំងពីរហើយ ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុង ផ្ទះមានត្រកូល ក្នុងនគរសាវត្ថី មានសទ្ធាជ្រះថ្លា បួសហើយ មិនយូរបុន្មាន ក៏បានជាព្រះអរហន្ត ។ ព្រះថេរៈរពឫកដល់បុព្វកម្មរបស់ខ្លួន កើតសោមនស្សក ាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យថា ហិមវន្តស្សាវិទូរេ ដូច្នេះជាដើម ។