សោភិតវគ្គោ

ក្បាលទី 60 · ទំព័រ 543

ព្រះជិនស្រីព្រះនាមបទុមុត្តរៈ ជាច្បងក្នុងលោក ទ្រង់ជា នរាសភៈ ទ្រង់សម្តែងធម៌ ជាចំណែកព្រះនិព្វាន ដល់ពួកជន ច្រើន ។ កាលនោះ ខ្ញុំបានស្តាប់នូវព្រះពុទ្ធដីកា របស់ព្រះអង្គ នោះ ដែលទ្រង់ពោលដោយវាចាដ៏អង់អាច ខ្ញុំផ្គងអញ្ជលី មាន ចិត្តនឹងក្នុងអារម្មណ៍តែមួយ ។ សមុទ្ទប្រសើរជាងស្ទឹងទាំងឡាយ ភ្នំព្រះសុមេរុ ប្រសើរជាងភ្នំទាំងឡាយ យ៉ាងណាមិញ ជនណា ប្រព្រឹត្តដោយអំណាចចិត្ត ជននោះមិនដល់មួយចំណិតនៃពុទ្ធញ្ញាណ ឡើយ ក៏យ៉ាងនោះដែរ ។ លុះព្រះសម្ពុទ្ធជាឥសី ប្រកបដោយ សេចក្តីករុណា ទ្រង់បញ្ឈប់នូវធម្មវិធី គង់ក្នុងកណ្តាលជំនុំភិក្ខុ សង្ឃ ហើយសម្តែងនូវគាថាទាំងឡាយនេះថា ជនណា បាន សរសើរនូវញាណនៃព្រះពុទ្ធ ជាលោកនាយក ជននោះឯង រមែងមិនទៅកាន់ទុគ្គតិ អស់ ១ សែនកប្ប នឹងដុតបំផ្លាញកិលេស ទាំងឡាយ មានចិត្តនឹងក្នុងអារម្មណ៍តែមួយ មានចិត្តតម្កល់មាំ នឹងបាននាមថាសោភិតៈ ជាសាវ័កនៃព្រះសាស្តា ។ ខ្ញុំបានដុត បំផ្លាញកងកិលេសហើយ ភពទាំងពួង ខ្ញុំបានដកចេញហើយ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន ប្រតិបត្តិហើយ ។ ក្នុងកប្បទី ៥០០០០ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៧ ជាតិ ព្រះនាមសមុគ្គតៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវទាំង ៧ ប្រការ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង អភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះសោភិតត្តេរមានអាយុ បានសម្តែងនូវគាថា ទាំងនេះ ដោយប្រការដូច្នេះ ។