អដ្ឋកថាសុទស្សនត្ថេរាបទាន
អបទានរបស់ព្រះសុទស្សនត្ថេរ មានពាក្យផ្តើមថា វិត្ថតាយ នទីតីរេ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុង កាលនៃព្រះមានព្រះភាគព្រះនាមសិខី កើតក្នុងផ្ទះមានត្រកូល ចម្រើនវ័យ ហើយ នៅគ្រប់គ្រងផ្ទះ ថ្ងៃមួយ កំពុងដើររកដើមមិលក្ខុដែលមានផ្ការីក ក្បែរឆ្នេរស្ទឹងឈ្មោះវិត្ថតា បានជួបព្រះសម្មាសម្ពុទ្ធ ព្រះនាមសិខី ទ្រង់ល្អ ប្រៀបដូចគំនរភ្លើងដែលកំពុងឆេះសន្ធោសន្ធៅ គង់ក្បែរឆ្នេរស្ទឹងនោះ មានចិត្ត ជ្រះថ្លាបានកាច់ផ្កាកាកែស ព្រមទាំងទងមកបូជា ហើយក្រាបទូលយ៉ាងនេះថា បពិត្រព្រះអង្គដ៏ជាសព្វញ្ញូពុទ្ធ ទ្រង់មានអានុភាពដល់ម្លេះ ដោយព្រះញាណណា ខ្ញុំព្រះអង្គសូមបូជានូវព្រះញាណនោះ ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ បានធ្វើអនុមោទនា ។ ដោយបុណ្យនោះ កុលបុត្តនោះ កើតក្នុងទេវលោក និងមនុស្សលោក បានសោយសម្បត្តិទាំងពីរ ក្នុងពុទ្ធុប្បាទកាលនេះ កើត ក្នុងផ្ទះមានត្រកូលមួយកន្លែង ជ្រះថ្លាក្នុងព្រះសាស្តា បួសហើយ មិនយូរ បុន្មាន ក៏បានជាព្រះអរហន្ត ។ ព្រះថេរៈរពឫកដល់កុសលកម្មដែលខ្លួនបានធ្វើ កើតសោមនស្ស កាល ប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យថា វិត្ថតាយ នទីតីរេ ដូច្នេះជាដើម ។ បណ្តាបទទាំងនោះ បទថា វិត្ថតាយ មានវិគ្គហៈ ថា ឈ្មោះថា វិត្ថតា ព្រោះជាស្ទឹងដែលធំទូលាយផ្សាយទៅ ។ ឈ្មោះថា នទី ព្រោះបន្លឺសំឡេង គឺបញ្ជូនសំលេងទៅ ហូរទៅ កួចទៅ ។ ឈ្មោះថា តីរំ ព្រោះមនុស្សដែលឆ្លងស្ទឹង ត្រូវទៅកាន់ទីនោះជាមុន ទើបឆ្លងទៅបាន អធិប្បាយថា ក្បែរឆ្នេរដែលធំទូលាយនោះ ។ បទថា កេតកឹ បុប្ផិតំ ទិស្វា