អដ្ឋកថាចន្ទនបូជកត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 552

អបទានរបស់ព្រះចន្ទនបូជកត្ថេរ មានពាក្យផ្តើមថា ចន្ទភាគានទីតីរេ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុង កាលនៃព្រះមានព្រះភាគព្រះនាមអត្ថទស្សី កើតជាកិន្នរ នៅប្របឆ្នេរស្ទឹង ចន្ទភាគា ក្នុងព្រៃហិមពាន្ត មានផ្កាជាអាហារ ស្លៀកដណ្តប់ផ្កា អប់ដោយ ក្លិនចន្ទន៍ និងក្រស្នាជាដើម សោយសេចក្តីសុខច្រើនប្រការ ដូចជាលេងក្នុង ឧទ្យាន និងលេងទឹកជាដើម សម្រេចជីវិតរស់នៅដូចគ្នានឹងភុម្មទេវតា នៅក្នុង ព្រៃហិមពាន្ត ។ ក្នុងកាលនោះ ព្រះមានព្រះភាគព្រះនាមអត្ថទស្សី យាង ទៅកាន់ព្រៃហិមពាន្ត ដើម្បីអនុគ្រោះកិន្នរនោះ ចុះអំពីអាកាសហើយ ឲ្យភិក្ខុ ក្រាលសំពត់សង្ឃាដី ហើយប្រថាប់គង់ ។ កិន្នរនោះ បានជួបព្រះមាន ព្រះភាគអង្គនោះ ជាបុគ្គលរុងរឿង ប្រថាប់គង់ក្នុងទីនោះ មានចិត្តជ្រះថ្លា ទើបបូជាដោយលម្ហិតខ្លឹមចន្ទន៍ក្រអូប ។ ព្រះមានព្រះភាគទ្រង់ធ្វើអនុមោទនា ដល់កិន្នរនោះ ។ ដោយបុណ្យនោះ កុលបុត្តនោះ តាំងនៅដរាបដល់អស់អាយុ ដោយ សោមនស្សនោះ ចុតិចាកអត្តភាពនោះហើយ កើតក្នុងទេវលោក សោយ សម្បត្តិក្នុងកាមាវចរសួគ៌ ៦ ជាន់ អន្ទោលទៅមក ហើយបានសោយចក្កពត្តិសម្បត្តិ និងបទេសរជ្ជសម្បត្តិក្នុងមនុស្សលោក ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមានត្រកូល ដល់នូវភាពជាអ្នកដឹងក្តីហើយ ចេញបួស មិនយូរ បុន្មាន ក៏បានសម្រេចអរហត្ត ។ ព្រះថេរៈរពឫកដល់បុព្វកម្មរបស់ខ្លួន កើតនូវ សោមនស្ស កាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោល ពាក្យថា ចន្ទភាគានទីតីរេ ដូច្នេះជាដើម ។ ឈ្មោះថា ចន្ទ ក្នុងពាក្យនោះ សំដៅដល់ហាក់ដូចជាដឹ