បុប្ឆឆទនិយត្ថេរាបទានទី ៤

ក្បាលទី 60 · ទំព័រ 554

មានព្រាហ្មណ៍ម្នាក់ មាននាមសុនន្ទៈ ជាអ្នកចេះចប់មន្ត ស្វាធ្យាយមន្ត គួរគេសូមបាន បានបួងសួងនូវយញ្ញ ឈ្មោះវាជបេយ្យៈ ។ កាលនោះ ព្រះលោកវិទូ ជាអគ្គបុរស ព្រះនាម បទុមុត្តរៈ ទ្រង់ប្រកបដោយសេចក្តីករុណា ទ្រង់ស្វែងរកនូវគុណ អនុគ្រោះដល់ពួកជន ស្តេចច្រង្កមនាអាកាស ។ លុះព្រះសម្ពុទ្ធ ជាសព្វញ្ញូ ជាលោកនាយក ទ្រង់ចង្រ្កមរួចហើយ ក៏ផ្សាយមេត្តា ចំពោះពួកសត្វ ( សព្វទិស ) មិនមានប្រមាណ មិនមានឧបធិ ។ ព្រាហ្មណ៍ជាអ្នកចេះចប់មន្ត បានបេះយកផ្កាទាំងទង ប្រជុំពួកស ិស្សទាំងអស់ ហើយបោះទៅលើអាកាស ។ ក្នុងកាលនោះ នគរក៏មានគ្រឿងប្រក់ដោយផ្កាជាកំណត់ ហេតុតែអានុភាពនៃ ព្រះពុទ្ធ ផ្កាមិនបានវិនាសអស់ ៧ ថ្ងៃ ។ ដោយកុសលមូល នោះឯង ខ្ញុំបានសោយសម្បត្តិ កំណត់ដឹងនូវអាសវៈទាំងពួង ឆ្លង នូវតណ្ហា ជាគ្រឿងចាក់ស្រែះក្នុងលោក ។ ក្នុងកប្បទី ១១១ អំពី កប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៣៥ ជាតិ មានព្រះនាម អម្ពរំសៈដូចគ្នា ទ្រង់មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំង សាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា បុប្ផឆទនិយត្ថេរមានអាយុ បានសម្តែងនូវគាថា ទាំងនេះ ដោយប្រការដូច្នេះ ។