អដ្ឋកថាបុប្ឆឆទនិយត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 556

អបទានរបស់ព្រះបុប្ផឆទនិយត្ថេរ មានពាក្យផ្តើមថា សុនន្ទោ នាម នាមេន ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុង កាលនៃព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ កើតក្នុងត្រកូលព្រាហ្មណ៍ ដល់ នូវភាពជាអ្នកដឹងក្តីហើយ សម្រេចការសិក្សាក្នុងសិប្បៈប្រចាំត្រកូល ជា អ្នកមានភោគៈច្រើន មានយសក្រៃលែង ត្រេកអរក្នុងការបរិច្ចាគទាន ថ្ងៃ មួយ លោកលះមហាទាន ដោយគិតថា ឈ្មោះថា ពួកយាចកទាំងនេះ ក្នុង ជម្ពូទ្វីបទាំងមូល កុំបីប្រាប់ថា អញមិនបានទាន ( ប្រភេទនេះ ) ។ ក្នុង កាលនោះ ព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ យាងទៅតាមអាកាស មួយ អន្លើដោយបរិវារ ។ ព្រាហ្មណ៍ឃើញព្រះមានព្រះភាគអង្គនោះហើយ មាន ចិត្តជ្រះថ្លា ឲ្យហៅសិស្សរបស់ខ្លួនមក ឲ្យរកផ្កាមកហើយ បោះឡើងបូជា ក្នុងអាកាស ។ ផ្កាទាំងនោះ បានគ្របដណ្តប់នគរទាំងមូល តាំងនៅបាន ៧ ថ្ងៃ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះបានសោយសេចក្តីសុខក្នុងទេវលោក និងមនុស្សលោក ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមានត្រកូលមួយកន្លែង មានសទ្ធា ទើបបួស គ្រាន់តែដាក់កាំបិតកោរដល់ក្បាលបុណ្ណោះ ក៏សម្រេច អរហត្ត រពឫកដល់បុព្វកម្មរបស់ខ្លួន កើតនូវសោមនស្សក ាលប្រកាស អបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យថា សុនន្ទោ នាម នាមេន ដូច្នេះជាដើម ។ ពាក្យដ៏សេស មានអត្ថដឹងបានងាយហើយ ព្រោះ បានពោលខាងដើមនោះឯង ។