រហោសពាិ្ញកត្ថេរាបទានទី ៥

ក្បាលទី 60 · ទំព័រ 558

មានភ្នំមួយឈ្មោះវសភៈ នៅជិតព្រៃហិមពាន្ត ខ្ញុំសាង អាស្រមនៅនាជើងភ្នំនោះ ។ កាលនោះ ខ្ញុំជាព្រាហ្មណ៍ បាន បង្រៀនសិស្ស ៣០០០ នាក់ លុះបង្រៀនសិស្សទាំងនោះរួចហើយ ក៏ចូលទៅកាន់ទីសមគួរ ។ លុះព្រាហ្មណ៍ គឺខ្ញុំនេះឯង ជាអ្នកចេះចប់មន្ត អង្គុយក្នុងទីសមគួរហើយ ស្វែងរកមើលភេទ របស់ព្រះពុទ្ធ ក៏បានញ៉ាំងចិត្តឲ្យជ្រះថ្លាក្នុងញាណ ។ លុះខ្ញុំញ៉ាំង ចិត្តឲ្យជ្រះថ្លា ក្នុងញាណនោះរួចហើយ ក៏អង្គុយលើកម្រាលស្លឹកឈើ ពែនភ្នែនធ្វើមរណកាលក្នុងទីនោះ ។ ក្នុងកប្បទី ៣១ អំពី កប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានដល់នូវសេចក្តី សម្គាល់ ( ក្នុងញាណ ) ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃ ញាណសញ្ញា ។ ក្នុងកប្បទី ២៧ អំពីនេះ ខ្ញុំកើតជាស្តេចចក្រពត្តិ ព្រះនាមសិរីធរៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំង ច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបាន ធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិ ហើយ ។ បានឮថា ព្រះរហោសព្ញាិកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។