អដ្ឋកថារហោសពាិ្ញកត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 559

អបទានរបស់ព្រះរហោសព្ញាិកត្ថេរ មានពាក្យផ្តើមថា ហិមវន្តស្សាវិទូរេ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុង កាលដែលទទេចាកព្រះពុទ្ធ កើតក្នុងត្រកូលព្រាហ្មណ៍ ក្នុងមជ្ឈិមប្រទេស ចម្រើនវ័យហើយ សម្រេចការសិក្សាក្នុងសិប្បៈប្រចាំត្រកូល មើលមិនឃើញ សារៈក្នុងសិប្បៈនោះ ឃើញថា ត្រឹមតែចំអែតផ្ទៃ នាំឲ្យកើតអកុសល មាន សេចក្តីក្រោធ សេចក្តីស្រវឹង និងការតម្កើងខ្លួនជាដើម ទើបលះឃរាវាស ចូលព្រៃហិមពាន្ត បួសជាឥសី មានតាបសច្រើនរយជាបរិវារ សាងអាស្រម នៅក្បែរភ្នំវសភៈ នៅត្រង់ភ្នំហិមពាន្តបុណ្ណោះ ដរាបអស់ ៣ ពាន់ឆ្នាំ គិតថា អញដែលគេសន្មតថាជាអាចារ្យរបស់សិស្សមានប្រមាណបុណ្ណេះ បានទទួល នូវការគោរពរាប់អាន និងការក្រាបថ្វាយបង្គំ តែខ្លួនអញមិនមានអាចារ្យ ដល់នូវទោមនស្ស ទើបប្រជុំសិស្សទាំងអស់នោះ ហើយប្រាប់ឲ្យដឹងថា កាល មិនមានព្រះពុទ្ធ ក៏មិនមានការសម្រេចព្រះនិព្វានខ្លួនឯង ក៏បែកមកអង្គុយ តែម្នាក់ឯងក្នុងទីស្ងាត់ ធ្វើនូវសញ្ញាក្នុងចិត្តថា មានព្រះពុទ្ធ ហាក់បីដូចអង្គុយ ក្នុងទីចំពោះព្រះភក្ត្ររបស់ព្រះពុទ្ធ ធ្វើនូវបីតិមានព្រះពុទ្ធជាអារម្មណ៍ឲ្យកើតឡើង បានស្លាប់ក្នុងខណៈអង្គុយពត់ភ្នែនក្នុងសាលាហើយ ទៅកើតក្នុង ព្រហ្មលោក ។ កុលបុត្តនោះ នៅក្នុងព្រហ្មលោកអស់កាលយូរ ព្រោះសេចក្តីសុខ ក្នុងឈាន ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមានត្រកូល នឿយណាយ ក្នុងកាមទាំងឡាយ លុះមានអាយុ ៧ ឆ្នាំក៏បួស គ្រាន់តែចុងកាំបិតកោរ ដល់ក្បាលបុណ្ណោះ ក៏សម្រេចអរហត្ត ជាអ្នកបានអភិញ្ញា ៦ រពឫកដល់ បុព្វកម្មរបស់ខ្លួន