អត្ថសន្ទស្សកត្ថេរាបទានទី ៧

ក្បាលទី 60 · ទំព័រ 564

ខ្ញុំអង្គុយនៅក្នុងរោងធំ បានឃើញ ( ព្រះបទុមុត្តរៈ ) ជាលោកនាយក ទ្រង់អស់អាសវៈ ទ្រង់ដល់នូវពលធម៌ មាន ភិក្ខុសង្ឃចោមរោម ។ ( ខ្ញុំសរសើរថា ) ភិក្ខុទាំង ១ សែនអង្គ សុទ្ធតែជាអ្នកបានវិជ្ជា ៣ អភិញ្ញា ៦ មានឫទ្ធិច្រើន តែងចោមរោម ព្រះសម្ពុទ្ធ អ្នកណាឃើញហើយ នឹងមិនជ្រះថ្លាបាន ។ ( ក្នុង លោក ) ព្រមទាំងទេវលោក ឥតមានញាណណានឹងប្រៀបផ្ទឹម ក្នុងញាណព្រះសម្ពុទ្ធបានឡើយ អ្នកណាឃើញព្រះសម្ពុទ្ធ មាន ញាណរកទីបំផុតគ្មានហើយ នឹងមិនជ្រះថ្លាបាន ។ ម្យ៉ាងទៀត សាវ័កទាំងឡាយ សម្តែងនូវធម្មកាយ ជាទីកើតនៃរតនៈតែ ប៉ុណ្ណោះ តែមិនអាចឲ្យព្រះសម្ពុទ្ធកម្រើកបានទេ អ្នកណាឃើញ ហើយ នឹងមិនជ្រះថ្លាបាន ។ នារទបុរស គឺខ្ញុំនោះ ដើរទៅពីខាងមុខ ហើយ ពោលសរសើរនូវព្រះបទុមុត្តរសម្មាសម្ពុទ្ធ ទ្រង់ឥត មានបុគ្គលផ្ចាលផ្ចាញ់បាន ដោយគាថាទាំង ៣ នេះ ។ ដោយ ចិត្តជ្រះថ្លានោះផង ដោយការស្និទ្ធស្នាលនឹងព្រះពុទ្ធជាម្ចាស់ផង ខ្ញុំមិនដែលទៅកើតក្នុងទុគ្គតិ អស់ ១ សែនកប្ប ។ ក្នុងកប្បទី អំពីកប្បនេះ ខ្ញុំបានកើតជាក្សត្រចក្រពត្តិ ព្រះនាមសុមិត្តៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ ទ្រង់មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះអត្ថសន្ទស្សកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។