ឯករំសិយត្ថេរាបទានទី ៨
ក្បាលទី 60 · ទំព័រ 568
ខ្ញុំឈ្មោះនារទៈ តែគេស្គាល់ខ្ញុំថា កេសវៈវិញ ខ្ញុំកំពុង ស្វែងរកកុសលអកុសល ក៏បានទៅកាន់សម្នាក់ព្រះពុទ្ធជាម្ចាស់ ។ ព្រះអត្ថទស្សីមហាមុនី មានព្រះហបឫទ័យ ប្រកបដោយមេត្តា ករុណា ព្រះចក្ខុមសម្ពុទ្ធអង្គនោះ ទ្រង់ញ៉ាំងសត្វឲ្យស្រុះស្រួល ហើយទ្រង់តែងសម្តែងធម៌ ( ចំពោះសត្វ ) ។ ខ្ញុំបានញ៉ាំងចិត្ត របស់ខ្លួនឲ្យជ្រះថ្លា ហើយធ្វើអញ្ជលីលើសិរ្សៈ ថ្វាយបង្គំព្រះសាស្តា រួចឈមមុខទៅកាន់បាចីនទិស ចៀសចេញទៅ ។ ក្នុង កប្បទី ១១៧ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ជាម្ចាស់ផែនដី ព្រះនាម អមិត្តបនៈ ទ្រង់មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំង សាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះឯករំសិយត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។