សាលទាយកត្ថេរាបទានទី ៩
ក្បាលទី 60 · ទំព័រ 571
គ្រានោះ ខ្ញុំកើតជាកេសរមិគរាជ ជាអភិជាត កំពុង ស្វែងរកភ្នំដែលគេទៅបានដោយកម្រ ក៏បានឃើញព្រះលោកនាយក ( ទើបគិតថា ) ឱហ្ន៎ ព្រះមហាវីរៈនេះហើយ ទ្រង់ញ៉ាំង មហាជនឲ្យរលត់ទុក្ខ បើដូច្នោះ គួរអាត្មាអញ ចូលទៅអង្គុយជិត ព្រះពុទ្ធនេះ ព្រះអង្គជាទេវតារបស់ទេវតា ជានរាសភៈ ។ ទើបខ្ញុំ កាន់យកមែករាំង ព្រមទាំងចង្កោមផ្កា ចូលទៅគាល់ព្រះសម្ពុទ្ធ ហើយថ្វាយផ្កាដ៏ប្រសើរ ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះ ហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃ បុប្ផទាន ។ ក្នុងកប្បទី ៩ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេច ចក្រពត្តិ ៣ ជាតិ ព្រះនាមវិរោចនៈដូចគ្នា ទ្រង់មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តហើយ ។ បានឮថា ព្រះសាលទាយកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។