អដ្ឋកថាសាលទាយកត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 572

អបទានរបស់ព្រះសាលទាយកត្ថេរ មានពាក្យផ្តើមថា មិគរាជា តទា អាសឹ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំកុសលកម្មទុកក្នុងភពនោះៗ តែព្រោះកម្មឯណានីមួយកាត់ផ្តាច់ ទើប កើតក្នុងកំណើតរាជសីហ៍ ក្នុងព្រៃហិមពាន្ត មានសីហៈជាច្រើនជាបរិវារ ។ ក្នុងកាលនោះ ព្រះមានព្រះភាគទ្រង់ព្រះនាមសិខី បានយាងទៅកាន់ព្រៃ ហិមពាន្ត ដើម្បីអនុគ្រោះដល់សីហៈនោះ ។ រាជសីហ៍នោះ លុះបានឃើញ ព្រះមានព្រះភាគយាងចូលទៅរក ក៏មានចិត្តជ្រះថ្លា បាននាំយកផ្កាសាលព្រឹក្ស ព្រមទាំងទងមកបូជា ដោយវិធីកាច់បំបាក់មែក ។ ព្រះមានព្រះភាគទ្រង់បាន ធ្វើអនុមោទនា ដល់រាជសីហ៍នោះ ។ ដោយបុណ្យនោះ កុលបុត្តនោះបានអន្ទោលទៅក្នុងទេវតា និងមនុស្ស ទាំងឡាយ បានសោយសម្បត្តិក្នុងលោកទាំងពីរ ក្នុងពុទ្ធុប្បាទកាលនេះ កើត ក្នុងផ្ទះមានត្រកូលមួយកន្លែង ដល់នូវភាពជាអ្នកដឹងក្តីហើយ ជ្រះថ្លាក្នុងព្រះសាស្តា បួសហើយ បានសម្រេចអរហត្ត រពឫកដល់បុព្វកម្មរបស់ខ្លន កើត នូវសោមនស្សក ាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើប ពោលពាក្យថា មិគរាជា តទា អាសឹ ដូច្នេះជាដើម ។ គប្បីជ្រាបវិគ្គហៈ ក្នុងពាក្យថា មិគរាជា នោះដូចតទៅនេះ ឈ្មោះថា មិគ ព្រោះដល់នូវការ ស្លាប់ ម្យ៉ាងទៀត ឈ្មោះថា មិគ ព្រោះរមែងស្វះស្វែង គឺស្វែងរកអាហារ ។ ស្តេចនៃម្រឹគទាំងឡាយ ឈ្មោះថា មិគរាជា សត្វនេះ ជាស្តេចរបស់ សត្វជើងបួនគ្រប់ប្រភេទ តែលោកប្រើពាក្យថា ម្រឹគ ជាគោលពោលថា មិគរាជា ដើម្បីងាយស្រួលក្នុងការចងគាថា អធិប្បាយថា ក្នុងកាលដែលខ្ញុំ បានឃើញព្រះមានព្រះភាគហើយ កាច់មែករាំងភ្នំ ព្រមទាំងផ្កាមកបូជា ខ្ញុំ បានជាស្តេចម្រឹគ ។