ផលទាយកត្ថេរាបទានទី ១០

ក្បាលទី 60 · ទំព័រ 574

គ្រានោះ ខ្ញុំកើតជាសត្វបរោធកៈ ជាសត្វបរោធកៈ យ៉ាងតូចបំផុត ទទួលទានដំណេកនៅក្បែរញកភ្នំ ក្នុងទីជិតសម្នាក់ ព្រះសាស្តា ព្រះនាមសិខី ។ ខ្ញុំតែងឃើញព្រះពុទ្ធ ជាលោកគ្គនាយក ទាំងល្ងាចព្រឹក តែខ្ញុំនឹងរកទេយ្យធម៌ ថ្វាយព្រះសម្ពុទ្ធ មានព្រះហបឫទ័យនឹង ប្រសើរជាងសត្វជើងពីរពុំបាន ។ ខ្ញុំបាន យកផ្លែទ្រយឹង ទៅកាន់សម្នាក់ព្រះពុទ្ធ ព្រះមានព្រះភាគ ជាច្បង ក្នុងលោក ជានរាសភៈ ទ្រង់ក៏បានទទួលយក ។ លំដាប់តពីនោះ ខ្ញុំធ្វើមរណកាលក្នុងទីនោះ ដោយចិត្តជ្រះថ្លា អាស្រ័យព្រះ វិនាយក ដែលខ្ញុំប្រាថ្នាហើយនោះ ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែឈើ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃផលទាន ។ ក្នុងកប្បទី ១៥ អំពីកប្បនេះ បានកើត ជាស្តេចចក្រពត្តិ ៣ ជាតិ ព្រះនាមមាលភិ ទ្រង់បរិបូណ៌ដោយ កែវ ៧ ប្រការ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះផលទាយកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។ ផលទាយកត្ថេរាបទាន ចប់ ឧទ្ទាន ចន្ទនបូជកត្ថេរាបទាន ១ បុប្ផឆទនិយត្ថេរាបទាន ១ រហោសញ្ញិកត្ថេរាបទាន ១ ចម្បកបុប្ផិយត្ថេរាបទាន ១ អត្ថសន្ទស្សកត្ថេរាបទាន ១ ឯករំសនិយត្ថេរាបទាន ១ សាលទាយកត្ថេរាបទាន ១ ផលទាយកត្ថេរាបទាន ជា គម្រប់ ១០ គាថា ៧២ ពួកអ្នកប្រាជ បានគណនា ហើយ ។