អដ្ឋកថាអធិឆត្តិយត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 579

អបទានរបស់ព្រះអធិឆត្តិយត្ថេរ មានពាក្យផ្តើមថា បរិនិព្វុតេ ភគវតិ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុង កាលនៃព្រះមានព្រះភាគព្រះនាមអត្ថទស្សី កើតក្នុងផ្ទះមានត្រកូលមួយកន្លែង ព្រោះមិនបានឃើញព្រះមានព្រះភាគ កាលទ្រង់នៅមានព្រះជន្ម ក្នុងកាល ដែលទ្រង់បរិនិព្វានហើយ ទើបគិតថា ឱ អញសាបសូន្យហើយហ្ន៎ ទើប សម្រេចចិត្តថា អញនឹងធ្វើជាតិ គឺការកើតរបស់អញឲ្យមានផល ហើយឲ្យ ជាងធ្វើឆត្ររួតបូជាបន្ទប់បញ្ចុះព្រះបរមសារីរិកធាតុ របស់ព្រះមានព្រះភាគ អង្គនោះ ក្នុងកាលតមក ឲ្យជាងធ្វើឆ្រតផ្កាបូជាបន្ទប់ព្រះធាតុនោះទៀត ។ ដោយបុញ្ញកម្មនោះឯង ទើបកុលបុត្តនោះ អន្ទោលទៅក្នុងទេវតា និងមនុស្ស ទាំងឡាយ សោយសម្បត្តិទាំងពីរ ក្នុងពុទ្ធុប្បាទកាលនេះ បានកើតក្នុង ត្រកូលគហបតី ដល់នូវភាពជាអ្នកដឹងក្តីហើយ មានសេចក្តីជ្រះថ្លាក្នុងព្រះសាស្តា បួសហើយ រៀនកម្មដ្ឋាន ព្យាយាមមិនយូរបុន្មាន ក៏បានសម្រេច អរហត្ត ។ ព្រះថេរៈរពឫកដល់បុព្វកម្មរបស់ខ្លួន កើតនូវសោមនស្ស កាលប្រកាស អបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យថា បរិនិព្វុតេ ភគវតិ ដូច្នេះជាដើម ។ បណ្តាបទទាំងនោះ បទថា ឆត្តាតិឆត្តំ សេចក្តីថា ឈ្មោះ ថា ឆត្ត ព្រោះបិទបាំងការពារនូវកម្តៅជាដើម ឆត្រត្រួតលើឆត្រ គឺឆត្រ ដែលធ្វើលើឆត្រ ឈ្មោះថា ឆត្តាតិឆត្តំ បានដល់ ឆត្តដែលត្រួតគ្នាជា ជាន់ៗ ។