ថម្ភារោបកត្ថេរាបទានទី ២
ក្បាលទី 60 · ទំព័រ 581
កាលព្រះលោកនាថ ព្រះនាមធម្មទស្សី ជានរាស់ភៈ ទ្រង់បរិនិព្វាន ខ្ញុំបានលើកដងទង់ ត្រង់ចេតិយរបស់ព្រះសម្ពុទ្ធ ដ៏ប្រសើរ ។ ខ្ញុំបានធ្វើជណ្តើរ សម្រាប់ឡើងទៅកាន់ព្រះស្តូបដ៏ ប្រសើរ បានទាំងយកផ្កាជាតិព្រឹក ទៅដោតលើព្រះស្តូប ដោយ តាំងចិត្តថា ព្រះពុទ្ធជាបុគ្គលអស្ចារ្យ ព្រះធម៌ជាសភាពអស្ចារ្យ សម្បទារបស់ព្រះសាស្តានៃយើង ជារបស់អស្ចារ្យ ។ ដោយសារ កុសលកម្មនេះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃថូបបូជា ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ១៦ ជាតិ ព្រះនាមថូបសិខៈដូចគ្នា ទ្រង់មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះថម្ភារោបកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។