អដ្ឋកថាថម្ភារោបកត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 582

អបទានរបស់ព្រះថម្ភារោបកត្ថេរ មានពាក្យផ្តើមថា និព្វុតេ លោកនាថម្ហិ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុង កាលនៃព្រះមានព្រះភាគព្រះនាមធម្មទស្សី កើតក្នុងផ្ទះមានត្រកូល ជាអ្នក មានសទ្ធាជ្រះថ្លា កាលព្រះមានព្រះភាគបរិនិព្វានហើយ បានលើកទង់ត្រង់ បន្ទប់ព្រះធាតុរបស់ព្រះមានព្រះភាគ បានក្រងផ្កាម្លិះជាច្រើន ឡើងលើជណ្តើរ ហើយបូជា ។ កុលបុត្តនោះ តម្កល់ជីវិតដរាបដល់អស់អាយុ ធ្វើកាលកិរិយាហើយ អន្ទោលទៅក្នុងទេវតា និងមនុស្សទាំងឡាយ បានសោយសម្បត្តិក្នុងលោក ទាំងពីរ ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមានត្រកូលមួយកន្លែង ជាអ្នកបាន ទទួលការបូជាតាំងអំពីក្មេង មានសទ្ធាមាំមួនក្នុងសាសនា បួសហើយ បាន សម្រេចអរហត្ត មួយអន្លើដោយបដិសម្ភិទា ៤ រពឫកដល់បុព្វកម្មរបស់ខ្លួន កើតនូវសោមនស្ស កាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើប ពោលពាក្យថា និព្វុតេ លោកនាថម្ហិ ដូច្នេះជាដើម ។ បណ្តាបទទាំងនោះ បទថា និព្វុតេ លោកនាថម្ហិ សេចក្តីថា កាល ព្រះសាស្តាទ្រង់ជានាថៈ ទ្រង់ជាប្រធាន ទ្រង់ជាទីពឹងអាស្រ័យរបស់សត្វលោក ទាំងមូលបរិនិព្វានហើយ ដោយរលត់ខន្ធបរិនិព្វានទៅ មើលមិនឃើញ ដូចគ្នានឹងពន្លឺប្រទីបដែលរលត់ទៅហើយ ដូច្នោះ ។ បទថា ធម្មទស្សីនរាស់ភេ មានរូបវិគ្គហៈថា ឈ្មោះថា ធម្មទស្សី ព្រោះទ្រង់ឃើញសច្ចៈ ៤ ប្រការ ម្យ៉ាងទៀត ឈ្មោះថា ធម្មទស្សី ព្រោះមានប្រក្រតីឃើញ ឃើញប្រចក្សនូវ ពោធិបក្ខិយធម៌ ៣៧ ប្រការ មានសតិប្បដ្ឋានជាដើម ។