វេទិការកត្ថេរាបទានទី ៣

ក្បាលទី 60 · ទំព័រ 585

កាលព្រះលោកនាថ ព្រះនាមបិយទស្សី ជានរៈដ៏ឧត្តម ទ្រង់បរិនិព្វានហើយ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តសោមនស្ស បាន សាងខឿនចេតិយ សម្រាប់ជាពុទ្ធបូជា ។ ខ្ញុំព័ទ្ធខឿននោះ ដោយ កែវមណី ហើយរៀបចំធ្វើបុណ្យឆ្លងខឿនដ៏ប្រសើរ ហើយក៏ធ្វើ មរណកាល ក្នុងវេលានោះ ។ ខ្ញុំទៅកើតក្នុងកំណើតណាៗ ទោះបីជា ទេវតា ឬជាមនុស្ស ទេវតាទាំងឡាយ តែងបាំងកែវមណី ព្ធដ៏អាកាស ( ចំពោះខ្ញុំ ) នេះជាផលនៃបុញ្ញកម្ម ។ ក្នុងកប្បទី ១១៦ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៣២ ជាតិ ព្រះនាម មណិប្បភាសដូចគ្នា ទ្រង់មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះវេទិការកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។