អដ្ឋកថាសបរិវារិយត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 589

អបទានរបស់ព្រះសបរិវារិយត្ថេរ មានពាក្យផ្តើមថា បទុមុត្តរោ នាម ជិនោ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងជាតិជាច្រើន ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ កើតក្នុងផ្ទះមានត្រកូល ដល់ នូវភាពជាអ្នកដឹងក្តីហើយ ជាអ្នកមានទ្រព្យច្រើន មានភោគសម្បត្តិច្រើន ។ កាលព្រះមានព្រះភាគ ព្រះនាមបទុមុត្តរៈបរិនិព្វានហើយ មហាជនរក្សាព្រះបរម ធាតុរបស់ព្រះអង្គហើយ នាំគ្នាសាងមហាចេតិយ ជាទីសក្ការបូជា ក្នុង កាលនោះ ឧបាសកនេះ បានសាងផ្ទះជាចេតិយដោយខ្លឹមចន្ទន៍លើចេតិយ នោះ ហើយបានធ្វើការបូជាយ៉ាងធំក្រៃលែង ដោយបុណ្យនោះឯង កុលបុត្ត នោះ បានអន្ទោលទៅក្នុងទេវតា និងមនុស្សទាំងឡាយ សោយសម្បត្តិក្នុង លោកទាំងពីរ ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមានត្រកូល ចម្រើនវ័យ ហើយ សាងតែកុសលកម្ម តមក បានបួសក្នុងសាសនាដោយសទ្ធា មិនយូរ បុន្មាន ក៏បានជាព្រះអរហន្ត ។ ក្នុងកាលតមក ព្រះថេរៈរពឫកដល់បុព្វកម្មរបស់ខ្លួន កើតសោមនស្សក ាលប្រកាសអបទាន ដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យថា បទុមុត្តរោ នាម ជិនោ ដូច្នេះជាដើម ។ បណ្តាបទទាំងនោះ បទថា ឱមត្តំ សេចក្តីថា ខ្ញុំមិនឃើញ គឺមិនស្គាល់នូវភាពថោកទាប ឬភាពជាអ្នកដល់នូវ សេចក្តីទុក្ខឡើយ បានដល់ ខ្ញុំមិនធ្លាប់ឃើញថា ខ្ញុំថោកទាបឡើយ ។ ពាក្យ ដ៏សេស ប្រាកដច្បាស់ហើយនោះឯង ។