ឧម្មាបុប្ផិយត្ថេរាបទានទី ៥

ក្បាលទី 60 · ទំព័រ 591

កាលព្រះមានព្រះភាគព្រះនាមសិទ្ធត្ថៈ ដែលពួកសត្វលោក បូជាហើយ គួរទទួលនូវគ្រឿងបូជា ទ្រង់បរិនិព្វានហើយក៏ មានការឆ្លងព្រះស្តូបដ៏ធំ ។ កាលដែលកំពុងរៀបចំឆ្លងព្រះស្តូប ខ្ញុំក៏បានយកផ្កាទៅដោតលើព្រះស្តូប នៃព្រះសិទ្ធត្ថមហេសី ។ ក្នុង កប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិន ដែលស្គាល់ទុគ្គតិ នេះជាផលនៃបុប្ផបូជា ។ ក្នុងកប្បទី ៩ អំពី កប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៨៥ ជាតិ ព្រះនាមសោមទេវៈ ដូចគ្នា ទ្រង់មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង អភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះឧម្មាបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។