អដ្ឋកថាឧម្មាបុប្ផិយត្ថេរាបទាន
អបទានរបស់ព្រះឧម្មាបុប្ផិយត្ថេរ មានពាក្យផ្តើមថា និព្វុតេ លោកមហិតេ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុង កាលនៃព្រះមានព្រះភាគព្រះនាមសិទ្ធត្ថៈ កុលបុត្តនេះ បានកើតក្នុងផ្ទះមាន ត្រកូល ចម្រើនវ័យហើយ នៅគ្រប់គ្រងផ្ទះ កាលព្រះមានព្រះភាគបរិនិព្វាន ហើយ ខណៈដែលគេកំពុងធ្វើនូវការឆ្លងចេតិយ បានយកផ្កាត្រកៀត ពណ៌ កែវមក៌តមកបូជា ដោយបុណ្យនោះ កុលបុត្តនោះ បានអន្ទោលទៅតែក្នុង សុគតិ បានសោយទិព្វសម្បត្តិ និងមនុស្សសម្បត្តិ ក្នុងភពដែលកើតដោយ ចំណែកច្រើន កុលបុត្តនោះ មានសម្បុរខេវោ សម្បូរដោយជាតិ ដល់ព្រម ដោយសម្បត្តិក ្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមានត្រកូលមួយកន្លែង ដែលសម្បូរដោយសម្បត្តិ ដល់នូវភាពជាអ្នកដឹងក្តីហើយ មានសទ្ធា បួស ហើយ មិនយូរបុន្មាន ក៏បានសម្រេចអរហត្ត ។ ព្រះថេរៈរពឫកដល់បុព្វកម្មរបស់ខ្លួនហើយ កើតនូវសោមនស្ស កាល ប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យថា និព្វុតេ លោកមហិតេ ដូច្នេះជាដើម ។ បណ្តាបទទាំងនោះ បទថា លោកមហិតេ មានវិគ្គហៈថា ឈ្មោះថា លោកមហិត ព្រោះដែលសត្វលោកទាំងឡាយ សរសើរបូជាហើយ ភ្ជាប់ សេចក្តីថា កាលព្រះមានព្រះភាគព្រះនាមសិទ្ធត្ថៈ ដែលសត្វលោកបូជា ហើយ ស្តេចបរិនិព្វានហើយ ។ បទថា អាហុតីនំបដិគ្គហេ មានវិគ្គហៈថា គ្រឿងបូជា និងសក្ការៈ ហៅថា អាហុតិនោ ឈ្មោះថា អាហុតីនំ បដិគ្គហ ព្រោះសមគួរដើម្បីទទួលគ្រឿងបូជា និងសក្ការៈទាំងឡាយនោះ សព្ទនេះ ជា អលុត្តសមាស សេចក្តីថា កាលព្រះមានព្រះភាគ ដែលគួរទទួលគ្រឿងបូជា និងសក្ការៈ ស្តេចបរិនិព្វានហ