អដ្ឋកថាអនុលោមទាយកត្ថេរាបទាន
អបទានរបស់ព្រះអនុលោមទាយត្ថេរ មានពាក្យផ្តើមថា អនោមទស្សីមុនិនោ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុង កាលនៃព្រះមានព្រះភាគព្រះនាមអនោមទស្សី កើតក្នុងផ្ទះមានត្រកូល ជាអ្នក មានទ្រព្យច្រើន មានភោគសម្បត្តិច្រើន បានឲ្យជាង ធ្វើរង្វង់ទេនបូជារាង រង្វង់ ត្រង់ដើមពោធិ៍របស់ព្រះមានព្រះភាគអង្គនោះ និងឲ្យបូកលាបដោយ បាយ-អ ហើយឲ្យរោយខ្សាច់ធ្វើឲ្យមានពន្លឺ ដូចគ្នានឹងវិមានប្រាក់ ។ ដោយ បុញ្ញកម្មនោះ ទើបកុលបុត្តនោះបានជួបតែសេចក្តីសុខ ក្នុងភពដែលខ្លួនកើត បានសោយសុខក្នុងវិមានប្រាក់ ផ្ទះប្រាក់ និងប្រាសាទប្រាក់ជាច្រើន ក្នុង ពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមានត្រកូល ដល់នូវភាពជាអ្នកដឹងក្តីហើយ ជ្រះថ្លាក្នុងព្រះសាស្តា បួសហើយ ចម្រើនវិបស្សនា មិនយូរបុន្មាន ក៏បានជា ព្រះអរហន្ត ។ ក្នុងកាលតមក ព្រះថេរៈរពឫកដោយបុព្វេនិវាសានុស្សតិញ្ញាណ តាម លំដាប់ថា អញបានដល់នូវគុណវិសេសនេះ ព្រោះធ្វើកុសលអ្វីហ្ន៎ បាន ជ្រាបកុសលដែលខ្លួនធ្វើក្នុងកាលមុន កើតនូវសោមនស្សក ាលប្រកាស អបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យថា អនោមទស្សីមុនិនោ ដូច្នេះជាដើម ។ ក្នុងបទនោះ មានវិគ្គហៈថា ព្រះរូបដែលមិន ថោកថយ មិនអាក្រក់ គឺព្រះសរីរៈដែលគួរមើល គួរសរសើរ មានដល់ ព្រះមានព្រះភាគអង្គណា ព្រះមានព្រះភាគអង្គនោះ ទ្រង់ព្រះនាមអនោមទស្សី អធិប្បាយថា ទ្រង់ជាបុគ្គលគួរមើល ស្អាត ព្រោះមានសរីរៈ ប្រកបដោយ មហាបុរិសលក្ខណៈ ៣២ អនុព្យញ្ជនៈ ៨០ មានព្រះរស្មីផ្សាយចេញមួយ ព្យាមដោយជុំវិញ ភ្លឺរុងរឿង ។