ផលកទាយកត្ថេរាបទានទី ៨

ក្បាលទី 60 · ទំព័រ 600

កាលពីដើម ខ្ញុំជាអ្នកធ្វើយាន បានសិក្សាស្ទាត់ក្នុងការ ឈើ បានធ្វើផែនក្តារដោយខ្លឹមចន្ទន៍ ថ្វាយចំពោះលោកពន្ធុ ។ ( ដោយកុសលកម្មនោះ ) ទើបវិមាននេះ ដែលបុញ្ញកម្មតាក់តែង ដោយមាស តែងភ្លឺរុងរឿង មានទាំងយានដំរី យានសេះ យាន ទិព្វ កើតប្រាកដឡើង ( ដល់ខ្ញុំ ) ។ ទាំងប្រាសាទ និងគ្រែស្នែង ក៏កើតឡើង ( ដល់ខ្ញុំដែរ ) កែវជារបស់មិនរំភើប គួរតាមប្រាថ្នា ( ក៏កើតឡើង ) ដល់ខ្ញុំ នេះជាផលនៃផែនក្តារ ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផែនក្តារ ខ្ញុំមិនដែល ស្គាល់ទុគ្គតិ នេះជាផលនៃផែនក្តារ ។ ក្នុងកប្បទី ៥៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៤ ជាតិ ព្រះនាមភវនិម្មិតៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះផលទាយកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។