អដ្ឋកថាផលកទាយកត្ថេរាបទាន
អបទានរបស់ព្រះផលកទាយកត្ថេរ មានពាក្យផ្តើមថា យានការោ បុរេ អាសឹ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយក្នុងអត្តភាពមិនមែនតិច ក្នុងកាលនៃព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ កើតក្នុងត្រកូលជាងឈើ ជ្រះថ្លាក្នុងព្រះរតនត្រ័យ បានធ្វើ បន្ទះក្តារដោយខ្លឹមចន្ទន៍ ថ្វាយដល់ព្រះមានព្រះភាគ ។ ព្រះមានព្រះភាគ បានធ្វើអនុមោទនាដល់កុលបុត្តនោះហើយ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ បានអន្ទោលទៅក្នុងទេវតា និង មនុស្សទាំងឡាយ ជាអ្នកមានសេចក្តីសុខ ឆ្អែតស្កប់ស្កល់គ្រប់វេលា បាន សោយសម្បត្តិក្នុងលោកទាំងពីរ ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមាន ត្រកូល ដល់នូវភាពជាអ្នកដឹងក្តីហើយ ស្តាប់ព្រះធម្មទេសនារបស់ព្រះសាស្តា កើតសេចក្តីជ្រះថ្លាបួស ទើបចេញបួស ព្យាយាមមិនយូរបុន្មាន ក៏បានសម្រេច អរហត្ត មួយអន្លើដោយបដិសម្ភិទា ហើយរពឫកដល់បុព្វកម្មរបស់ខ្លួន កើត នូវសោមនស្ស កាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោល ពាក្យថា យានការោ បុរេ អាសឹ ដូច្នេះជាដើម ។ បណ្តាបទទាំងនោះ បទថា យានការោ មានវិគ្គហៈថា ឈ្មោះថា យាន ព្រោះជាគ្រឿងធ្វើឲ្យទៅដល់ ទីដែលប្រាថ្នា ។ ឈ្មោះថា យានការោ ព្រោះជាអ្នកធ្វើនូវយាននោះ អធិប្បាយថា កាលមុន គឺក្នុងសម័យដែលបានឃើញព្រះពុទ្ធ ខ្ញុំជាជាងធ្វើ យាន ។ បទថា ចន្ទនំ ផលកំ កត្វា មានវិគ្គហៈថា ឈ្មោះថា ចន្ទន ព្រោះធ្វើឲ្យកើតសេចក្តីសុខ គឺស្ងប់រម្ងាប់នូវសេចក្តីក្តៅក្រហាយ ។ ម្យ៉ាងទៀត ឈ្មោះថា ចន្ទន ព្រោះជាគ្រឿងធ្វើឲ្យស្អាត គឺជាគ្រឿងប្រោះព្រំរាងកាយ អប់ឲ្យមានក្លិនក្រអូប ។ ខ្ញុំយកខ្លឹមចន្ទន៍នោះ ធ្វើជាបន្ទះក្តារ