វដំសកិយត្ថេរាបទានទី ៩
ក្បាលទី 60 · ទំព័រ 603
ព្រះសយម្ភូ ព្រះនាមសុមេធៈ ឥតមានបុគ្គលផ្ចាញ់បាន ទ្រង់ចម្រើនវិវេក ស្តេចចូលទៅកាន់ព្រៃធំ ។ ខ្ញុំបានឃើញដើម ស្រល់មានផ្ការីក ( ទើបកាន់យកមក ) ដោតក្រងធ្វើជាគ្រឿង ប្រដាប់ក្បាល បង្អោនថ្វាយព្រះពុទ្ធ ជាលោកនាយក ចំពោះព្រះភក្ត្រ ។ ក្នុងកប្បទី ៣០០០០ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំ បានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ ក្នុង កប្បទី ១១៩ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ១៦ ជាតិ ព្រះនាមនិម្មិតៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មាន កម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំ បានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន ប្រតិបត្តិហើយ ។ បានឮថា ព្រះវដំសកិយត្ថេរមានអាយុ បានសម្តែងនូវគាថា ទាំងនេះ ដោយប្រការដូច្នេះ ។