អដ្ឋកថាវដំសកិយត្ថេរាបទាន
អបទានរបស់ព្រះវដំសកិយត្ថេរ មានពាក្យផ្តើមថា សុមេធោ នាម នាមេន ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះមុនិន្ទសម្ពុទ្ធ អង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភព នោះៗ ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមសុមេធៈ កើតក្នុងផ្ទះមានត្រកូល ដល់នូវភាពជាអ្នកដឹងក្តីហើយ នៅគ្រប់គ្រងផ្ទះ តែព្រោះមើលឃើញទោស ក្នុងឃរាវាសនោះ ទើបលះបង់ផ្ទះចេញបួសជាឥសី នៅក្នុងព្រៃមហាវ័ន ក្នុង សម័យនោះ ព្រះមានព្រះភាគព្រះនាមសុមេធៈ បានយាងចូលទៅកាន់ព្រៃ នោះ ដើម្បីបំណងនូវវិវេក ។ កាលនោះ តាបសបានឃើញព្រះមានព្រះភាគ ហើយ មានចិត្តជ្រះថ្លា កាន់យកផ្កាស្រល់ដែលកំពុងរីក មកក្រងជាមាល័យ ដាក់បូជាត្រង់បាទមូលរបស់ព្រះមានព្រះភាគ ។ ព្រះមានព្រះភាគ ទ្រង់បាន ធ្វើអនុមោទនា ដើម្បីឲ្យកុលបុត្តនោះមានចិត្តជ្រះថ្លា ។ ដោយបុណ្យនោះ កុលបុត្តនោះ អន្ទោលទៅក្នុងទេវតា និងមនុស្សទាំងឡាយ សោយសម្បត្តិក ្នុងលោកទាំងពីរ ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងត្រកូលដែលសម្បូរដោយ សម្បត្តិ ចម្រើនវ័យហើយ មានសទ្ធាជ្រះថ្លា ទើបចេញបួស មិនយូរបុន្មាន ក៏បានជាព្រះអរហន្ត ។ ក្នុងកាលតមក ព្រះថេរៈរពឫកដល់បុព្វកម្មរបស់ខ្លួន កើតសោមនស្សក ាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យថា សុមេធោ នាម នាមេន ដូច្នេះជាដើម ។ បទថា វិវេកមនុព្រូហន្តោ សេចក្តីថា ទ្រង់លះនូវការច្រឡូកច្រឡំ ដោយពួកជន កាលនឹងផ្តើមចម្រើននូវការស្ងាត់ចាកពួកជន និងការស្ងាត់ចិត្ត ទើបបានចូលទៅកាន់ព្រៃធំ ។