ពន្ធុជីវកវគ្គោ

ក្បាលទី 60 · ទំព័រ 610

( ខ្ញុំបានឃើញព្រះពុទ្ធព្រះនាមសិខី ) ទ្រង់បរិសុទ្ធ ប្រាសចាកមន្ទិល ដូចព្រះចន្រ្ទ មានព្រះហបឫទ័យថ្លាស្អាត មិន ល្អក់ មាននន្ទិរាគៈ និងភពអស់ហើយ ព្រះអង្គឆ្លងហើយនូវ វិសត្តិកាតណ្ហាក្នុងលោក ព្រះអង្គញ៉ាំងប្រជុំជនឲ្យរលត់ទុក្ខ ទ្រង់ ឆ្លងហើយ ជាព្រះមុនីរបស់ពួកជនអ្នកឆ្លង កំពុងចម្រើនឈាន មានព្រះហបឫទ័យនឹងក្នុងអារម្មណ៍តែមួយ តាំងមាំល្អក្នុងព្រៃ ។ ខ្ញុំពាក់នូវផ្កាច្បាលើខ្សែអំបោះ ហើយថ្វាយចំពោះពុទ្ធព្រះនាមសិខី ជាផៅពង្សនៃលោក ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ គ្រានោះ ព្រោះហេតុដែលខ្ញុំបានធ្វើបុញ្ញកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជា ផលនៃពុទ្ធបូជា ។ ក្នុងកប្បទី ៧ អំពីកប្បនេះ ខ្ញុំបានកើតជា ស្តេចចក្រពត្តិ ព្រះនាមសមន្តចក្ខុ ទ្រង់មានយសច្រើន ជាធំក្នុង មនុស្ស មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះពន្ធុជីវកត្ថេរមានអាយុ បានសម្តែងនូវគាថា ទាំងនេះ ដោយប្រការដូច្នេះ ។