តមបុប្ផិយត្ថេរាបទានទី ២

ក្បាលទី 60 · ទំព័រ 615

ខ្ញុំប្រកបក្នុងការងាររបស់ជនដទៃ បានធ្វើនូវកំហុស ជាអ្នកពេញប្រៀបដោយភ័យ និងពៀរ ហើយក៏ស្ទុះរត់ទៅពួន ក្នុងទីព្រៃ ។ ខ្ញុំឃើញដើមឈើ ដែលមានផ្ការីកស្គុះស្គាយ ចង ជាចង្កោម ដែលធម្មតានិម្មិតល្អហើយ កាន់យកនូវផ្កាក្រហម រោយរាយចុះទៀបពោធិព្រឹក្ស ។ ខ្ញុំបោសដើមច្រនៀង ជាឈើ ដ៏ឧត្តម ជាពោធិព្រឹក្សនោះ ហើយចូលទៅជិតគល់ពោធិព្រឹក្ស អង្គុយផ្គត់ភ្នែន ។ កាលពួកជនស្វែងរកផ្លូវដែលខ្ញុំទៅ ក៏មកកាន់ សម្នាក់ខ្ញុំ លុះខ្ញុំឃើញនូវពួកជនទាំងនោះ ក៏នឹកដល់ពោធិព្រឹក្ស ដ៏ឧត្តម ក្នុងទីនោះ ។ ខ្ញុំមានចិត្តជ្រះថ្លា ថ្វាយបង្គំដើមពោធិព្រឹក្ស រួចហើយ ក៏ធ្លាក់ទៅក្នុងជ្រោះភ្នំ ដែលគួរខ្លាច មានជម្រៅច្រើន ជួរដើមត្នោត ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំ បានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជា ពោធិព្រឹក្ស ។ ក្នុងកប្បទី ៣ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេច ចក្រពត្តិ ព្រះនាមសម្មសិតៈ ទ្រង់មានកម្លាំងច្រើន បរិបូណ៌ដោយ កែវ ៧ ប្រការ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះតម្ពបុប្ផិយត្ថេរមានអាយុ បានសម្តែងហើយ នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។