អដ្ឋកថាតមបុប្ផិយត្ថេរាបទាន
អបទានរបស់ព្រះតម្ពបុប្ផិយត្ថេរ មានពាក្យផ្តើមថា បរកម្មាយនេ យុត្តោ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុង កាលនៃព្រះមានព្រះភាគព្រះនាមបិយទស្សី ព្រោះអកុសលកម្មណាមួយដែល លោកធ្វើក្នុងកាលមុន ទើបមកកើតក្នុងត្រកូលក្រីក្រ ចម្រើនវ័យហើយ ធ្វើ ការស៊ីឈ្នួលអ្នកដទៃចិញ្ចឹមជីវិត ។ កុលបុត្តនោះ រស់នៅដោយសេចក្តីទុក្ខ យ៉ាងនេះ ថែមទាំងបានធ្វើនូវកំហុសជាមួយមនុស្សដទៃទៀត ព្រោះការខ្លាច ស្លាប់ ទើបរត់ចូលព្រៃ ។ កុលបុត្តនោះ បានឃើញដើមច្រនៀងដែលជាឈើ ត្រាស់ដឹង ក្នុងទីដែលគេចទៅនោះ ទើបថ្វាយបង្គំ ហើយបោស ឃើញផ្កា ក្រហមត្រង់ដើមឈើមួយដើម ទើបជ្រើសរើសផ្កាអំពីផ្កាទាំងអស់ មកធ្វើ ការបូជាដើមពោធិ៍នោះ ។ កុលបុត្តនោះ ធ្វើចិត្តឲ្យជ្រះថ្លាក្នុងដើមពោធិ៍នោះ ថ្វាយបង្គំហើយ អង្គុយពត់ភ្នែន ។ ខណៈនោះ ពួកមនុស្សទាំងនោះជាប់តាម ស្នាមជើង រហូតដល់ទីនោះ ។ លុះបានឃើញមនុស្សទាំងនោះ កុលបុត្តនោះ នឹកដល់ដើមពោធិព្រឹក្ស ហើយរត់ទៅធ្លាក់ក្នុងជ្រោះត្រង់ភ្នំដែលគួរខ្លាច ដល់ នូវការស្លាប់ ។ ដោយបីតិ និងសោមនស្ស ព្រោះរពឫកដល់ការបូជាដើមពោធិ៍នោះឯង ទើបកុលបុត្តនោះទៅកើតក្នុងស្ថានសួគ៌ មានជាន់តាវត្តិង្សជាដើម បានសោយ សម្បត្តិក្នុងកាមាវចរ ៦ ជាន់ហើយ មកកើតក្នុងមនុស្ស សោយសម្បត្តិ មានចក្កពត្តិសម្បត្តិជាដើម ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងត្រកូលដែល សម្បូរដោយសម្បត្តិ ចម្រើនវ័យហើយ បានស្តាប់ព្រះធម្មទេសនារបស់ព្រះសាស្តា ហើយ មានចិត្តជ្រះថ្លា ទើបចេញបួស មិនយូរបុន្មាន ក៏បានជាព្រះអរហន្ត រពឫកដល់បុព្វកម្មរបស់ខ្