វីថិសម្មជ្ជកត្ថេរាបទានទី ៣
ក្បាលទី 60 · ទំព័រ 619
ខ្ញុំបានឃើញព្រះពុទ្ធ ជានាយកនៃលោក កំពុងស្តេចទៅ ដូចព្រះអាទិត្យមានរស្មីដ៏ច្រើន កាលរះឡើងមានរស្មីពណ៌លឿង ឬដូចព្រះចន្ទ ក្នុងថ្ងៃទី ១៥ កើត ។ ពួកព្រះខីណាស្រពទាំងពួង មានប្រមាណ ៦៨០០០ ចោមរោមព្រះសម្ពុទ្ធ ព្រះអង្គជាធំជាង សត្វជើងពីរ ជានរាសភៈ ។ កាលព្រះលោកនាយក កំពុង យាងទៅ ខ្ញុំមានចិត្តជ្រះថ្លា បានបោសថ្នល់នោះ ហើយលើកនូវ ទង់ជ័យក្នុងទីនោះ ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុ ដែលខ្ញុំបានថ្វាយទង់ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយ ទង់ ។ ក្នុងកប្បទី ៤ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេច ព្រះនាម សុធជៈ ទ្រង់មានកម្លាំងច្រើន ទ្រង់បរិបូណ៌ដោយអាការ ទាំងពួង ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំ បានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន ប្រតិបត្តិហើយ ។ បានឮថា ព្រះវីថិសម្មជ្ជកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។